តាម​រយៈ​រឿង “អប្សរា “វា​នឹង​បក​ស្រាយ​ពី​​អតីតកាល​ដ៏​រុង​រឿង​​​អស្ចារ្យ​​របស់​ទីក្រុង​ភ្នំពេញ​​ទសវត្ស​ទី ៦០

ក្រុង​ភ្នំពេញ​ជា​បេះ​ដូង​របស់​កម្ពុជា​ ហើយ​ក៏​ជា​រាជ​ធានី​របស់​កម្ពុជា​ផង​ដែរ។ ការអភិវឌ្ឍន៍​ពី​សម័យ​កាល​មួយ​ទៅ​សម័យ​កាល​មួយ​ទៀត​បាន​ធ្វើ​អោយ​រាជ​ធានី​ភ្នំពេញ​មាន​ការផ្លាស់ប្ដូរ​ជា​ច្រើន​​ដូច​ជា​អាគារ​ រថយន្ត​ សម្ភារៈ ​នឹង​ បច្ចេកវិទ្យា​ ទំនើប​ជា​ដើម។​ការអភិវឌ្ឍន៍​របស់​កម្ពុជា​តាម​សម័យ​នីមួយៗ​ ក៏​មិន​ចាញ់​នា​ពេល​បច្ចុប្បន្ន​ដែរ ជាក់​ស្ដែង​សម័យ​មួយ​ដែល​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពេញលេញ​ពី​ប្រទេស​បារាំង​ដែល​សម័យ​នោះ​ដែរ​លោក​យាយ​លោក​គាត់​និយម​ហៅ​ត​គ្នា​ថា​សម័យ រាស្ត្រ​និយម ។

ក្នុង​សម័យ​ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​នោះ​ ​​កម្ពុជា​មាន​ការ​អភិវឌ្ឍន៍​ដ៏​ខ្លាំងក្លា​ស្ទើរ​គ្រប់​វិស័យ​ទាំងអស់។ ​ ទាំង​វិស័យ​កសិកម្ម​ ឧស្សាហ៍​កម្ម​ នាំចេញ​ នាំចូល​ សម្រាប់​វិស័យ​ទាំង​នោះ​ដែរ​កម្ពុជា​មាន​រោងចក្រ​ជា​ច្រើន​ដូចជា រោងចក្រ ស៊ីម៉ងត៍ រោងចក្រ​ផលិត​សំបក​កង​ រោងចក្រ​ផលិត​កង នឹង​ រោង​ចក្រ​ដទៃ​ជា​ច្រើន​ទៀត​។

តាម​រយៈ​ខ្សែ​រឿង​មួយ​ដែល​មាន​ចំណង​ជើង​ថា “អប្សរា”  ដែល​បាន​ផលិត​នៅ​ក្នុង​ចន្លោះ​ទសវត្ស​ទី ៦០ & ៧០ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​អភិវឌ្ឍន៍​របស់​សម័យ​សង្គម​រាស្ត្រនិយម​។

ខាង​ក្រោម​នេះ​ជា​រឿង “អប្សរា ” ភាគ ១ ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​អតីតភាព​ របស់​ក្រុង​ភ្នំពេញ​ដូចជា​ប្រលានយន្តហោះ​​ពោធិចិនតុង​ ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សកល​វិទ្យាល័យ​ភូមិន្ទ​ វត្ត​ភ្នំ វិមាន​ឯករាជ្យ​ និង​ សាល​មហោស្រព​ចតុមុខ ជាដើម ។

សំរាប់​ភាគ​បន្ត​ដែល​បាន​ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​អតីតភាព​ របស់​ក្រុង​ភ្នំពេញ Cambomag នឺង​ធ្វើ​ចុះ​ផ្សាយ​ជា​បន្ត​ទៀត​ ។​

អត្ថបទ៖ Mr. Rina

ប្រភព ៖ youtube

  • តាម​រយៈ​រឿង “អប្សរា “វា​នឹង​បក​ស្រាយ​ពី​​អតីតកាល​ដ៏​រុង​រឿង​​​អស្ចារ្យ​​របស់​ទីក្រុង​ភ្នំពេញ​​ទសវត្ស​ទី ៦០已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: