Durex បញ្ចេញ​ស្រោម​អនាម័យ​ថ្មី​រស់​ជាតិ​ត្រប់​

យើងធ្លាប់តែបានឃើញនូវស្រោមអនាម័យរស់ជាតិ ចេក ឬ ស្តបឺរី ប៉ុន្តែកាលពីពេលថ្មីៗនេះក្រុមហ៊ុន Durex ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនដ៏ល្បីល្បាញខាងផលិតស្រោមអនាម័យ និងផលិតជំនួយផ្លូវភេទមួយចំនួនទៀត ទើបតែបញ្ចេញនូវស្រោមអនាម័យប្រភេទថ្មីរបស់ខ្លួនមួយប្រភេទដែលមានរស់ជាតិ ត្រប់។

: We’re launching an exciting new savoury range – Aubergine flavour! 🍆

— Durex Global (@durex)

ក្រោយការបង្ហោះពីស្រោមអនាម័យប្រភេទថ្មីនេះទៅក្នុងបណ្ដាញ Twitter ភ្លាមៗនោះមនុស្សជាច្រើនបានបញ្ចេញប្រតិកម្មរបស់ខ្លួនដែលមានទាំងចូលចិត្ត និងមិនពេញចិត្ត ។ គួរបញ្ជាក់ឲ្យដឹងផងដែរថា ស្រោមអនាម័យរស់ជាតិត្រប់មិនមែនជាស្រោមអនាម័យដំបូងដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនោះទេ ព្រោះកាលពីមុនស្រោមអនាម័យរស់ជាតិសាច់ជ្រូក បានធ្វើឲ្យផ្អើលពិភពអ៊ីនធើណេតម្ដងរួចមកហើយ ហើយរស់ជាតិនេះក៏កំពុងតែដាក់លក់ក្នុងទីផ្សារផងដែរ៕

Durex បញ្ចេញ​ស្រោម​អនាម័យ​ថ្មី​រស់​ជាតិ​ត្រប់​

  • Durex បញ្ចេញ​ស្រោម​អនាម័យ​ថ្មី​រស់​ជាតិ​ត្រប់​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: