Fan កំសត់​ Messi កំពុង​ភៀស​ខ្លួន​ចេញ​ពី​កន្លែង​ដែល​ខ្លួន​រស់​ព្រោះ​ខ្លាច​មាន​គេ​ចាប់​ជំរិត​

កាលពីប៉ុន្មានខែក្មេងប្រុសជនជាតិអាហ្គានីស្ថានវ័យ៥ឆ្នាំម្នាក់ដែលឈ្មោះថា Murtaza Ahmedi ទទួលបានល្បីពេញបណ្ដាញអ៊ីនធឺណេតដោយសារតែគេពាក់អាវប្លាស្ទិកដែលមានឈ្មោះ Messi នៅលើនោះ ។ យ៉ាងណាក្រោយពីទទួលបានដំណឹងពីក្មេងប្រុសនោះ Messi ក៏បានផ្ញើរអាវដែលមានហត្ថលេខាគេផ្ទាល់ទៅឲ្យក្មេងប្រុសម្នាក់នោះផងដែរ ។

តែយ៉ាងណាថ្មីនេះគ្រួសាររបស់ Murtaza បានកំពុងត្រៀមខ្លួនចាកចេញពីប្រទេសកំណើតរបស់ខ្លួនអាហ្គានីស្ថានទៅរស់ប្រទេសប៉ាគីស្ថានវិញដោយសារមានការគំរាមកំហែងពីសំណាក់ពួក Taliban ។

ដោយឪពុក Murtaza ប្រាប់ Espnfcasia ថា « កាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានទទួលទូរសព្ទពីក្រុមអន្ធពាលដែលគំរាមកំហែង ហើយក្រៅពីទទួលទូរសព្ទពួកគេបានផ្ញើសំបុត្រដែលសំបុត្រនោះចេញពីពួក Taliban ហើយក្នុងសំបុត្រនោះបានសរសេរថា ហេតុអ្វីកូនខ្ញុំមិនទៅរៀន Quran នៅសាលាសាសនាអ៊ីស្លាម ហើយហេតុអ្វីខ្ញុំជំរុញកូនខ្ញុំឲ្យលេងបាល់ទាត់ទៅវិញ » ។

លោកបន្តថា « ពួកគេប្រហែលជាគិតថាក្រៅពីទទួលអាវ Messi កូនប្រុសខ្ញុំទទួលថវិកាខ្លះហើយមើលទៅ ។ ពួកយើងបារម្ភអំពីសុវត្ថិភាព Murtaza ព្រោះយើងខ្លាចពួកគេចាប់ជំរិតគេដើម្បីឲ្យយើងយកប្រាក់ទៅលោះ ប៉ុន្តែពួកយើងគ្មានប្រាក់នោះទេដូចនេះពួកយើងត្រូវតែចាកចេញពីអាហ្គានីស្ថានដើម្បីសុវត្ថិភាព » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Fan កំសត់​ Messi កំពុង​ភៀស​ខ្លួន​ចេញ​ពី​កន្លែង​ដែល​ខ្លួន​រស់​ព្រោះ​ខ្លាច​មាន​គេ​ចាប់​ជំរិត​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: