កម្លាំងជលផលចម្រុះ​​ បើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ចំនួន៣ស្រុក រឹបអូសបានឧបករណ៍ខុសច្បាប់ជាច្រើន​ដុត​ចោល

(កណ្ដាល)៖ កម្លាំងជលផលខេត្តកណ្ដាល សហការជាមួយកម្លាំងអធិការកិច្ចខណ្ឌជលផល ចតុមុខ ក្រោមការបញ្ជាពីសំណាក់ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការបង្ក្រាប បទល្មើសនេសាទ ក្នុងដែនទឹកចំនួន៣ស្រុក​ក្នុងពេលតែមួយ គឺស្រុកកៀនស្វាយ ស្រុកលើកដែក និងស្រុកស្អាង ដោយរឹបអូសបានឧបករណ៍ល្មើសច្បាប់ជាច្រើន ដើម្បីដុតបំផ្លាញចោលនៅនឹងកន្លែង។

លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកណ្ដាលដែលបានដឹកនាំកម្លាំងចុះបង្ក្រាប បានថ្លែងប្រាប់ Fresh News នៅថ្ងៃនេះថា កម្លាំងជលផលខេត្តកណ្ដាល បានសហការជាមួយកម្លាំង អធិការកិច្ច​ខណ្ឌជលផលចតុមុខ និងគណៈបញ្ជាការឯកភាព​​ស្រុកកៀនស្វាយ បានបើកប្រតិបត្តិបង្ក្រាប​បទល្មើសនេសាទ ដែលកំពុងតែកើតឡើង ក្នុងទឹកដីស្រុកកៀនស្វាយ ស្រុកស្អាង និងស្រុកលើកដែក ដោយបានប្រើប្រាស់កាណូត ចំនួន៥គ្រឿងជាមធ្យោបាយ និងកម្លាំងសរុបចំនួន៣៤នាក់។

លោកបានបន្តថា ការបើកប្រតិបត្តិការពេញមួយថ្ងៃនេះ កម្លាំងសមត្ថកិច្ចរឹបអូសបានឧបករណ៍ ល្មើសច្បាប់ជាច្រើនដូចជា ដុតបំផ្លាញចោល​សៃយ៉ឺនស្បៃមុងចំនួន១០៦មាត់លូ, ដុតបំផ្លាញរបាំងស្បៃ​មុង៨១៥០ម៉ែត្រ, ដុតបំផ្លាញបង្គោលតូចធំ ២៦៥០ដើម, ចាក់លែងកូនត្រីចម្រុះ ចូលក្នុងបឹងធម្មជាតិ ១១៥គីឡូក្រាម, និងឃាត់រថយន្តដឹកនុយត្រី១គ្រឿង។

​យ៉ាងណាមិញ នាយខណ្ឌរដ្ឋបាលជលផលរូបនេះ បានបន្ត​ថា លោកសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋត្រូវបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់ឧបករណ៍​នេសាទខុសច្បាប់ ហើយបើប្រជានេសាទ ចង់ប្រកបមុខរបរនេសាទ លោកនឹងផ្តល់ជាពូជកូនត្រី សម្រាប់ចិញ្ចឹម ដោយមិនគិតថ្លៃ ព្រមទាំងថែមការបង្រៀន នូវបច្ចេកទេសក្នុងការចិញ្ចឹម មើលថែទាំត្រី ដល់បងប្អូនប្រជានេសាទថែមទៀតផង។

លោកបន្តថា ការប្រកាសផ្ដល់ពូជកូនត្រី ដល់បងប្អូនប្រជានេសាទ នៅពេលនេះ គឺដើម្បីជួយសម្រួលដល់ពួកគាត់ ក្នុងការបង្កើតការងារក្នុងគ្រួសារ ដោះស្រាយបញ្ហាប្រឈមនានា មានមុខរបរពិតប្រាកដ ជៀសផុតពីការនេសាទត្រីខុសច្បាប់ នឹងធ្វើឲ្យជីវភាពគ្រួសារប្រសើរឡើង៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថាឧបករណ៍នេសាទខុសច្បាប់ជាច្រើន ក្នុងនោះគ្រាន់តែស្បៃមុងក្រឡាញឹក មានរហូតដល់ជាង១,៦ម៉ឺនម៉ែត្រ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល និងនគរបាលស្រុកកោះធំ យកទៅដុតចោលភ្លាមៗ បន្ទាប់ពីបានចុះបង្ក្រាប និងរឹបអូសពីក្រុមឈ្មួញជនជាតិវៀតណាម ខណៈកំពុងនេសាទខុសច្បាប់ ពេញមួយព្រឹក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ស្ថិតនៅលើផ្ទៃទឹក ចំណុចចុងព្រែក ក្នុងទឹកព្រែកឡស្រា ស្ថិតក្នុងភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។

សូមបញ្ជាក់ថា ការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំខាងលើនេះ បានធ្វើឡើងក្រោយពីមានបញ្ជាផ្ទាល់ពីអភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុណ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោក លឹម សុគន្ថា ទើបកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកកោះធំ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន។ លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោក បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ ដែលបានរកស៊ីពាក់ព័ន្ធនឹងបទល្មើសខាងលើនេះ។ ជនជាតិវៀតណាមទាំង៤នេះរួមមានទី១-ឈ្មោះ ង្វៀង យ៉ាំងត អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ទី២-ឈ្មោះ យ៉ យ៉ាំងសាង អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ទី៣-ឈ្មោះ ប៊ូយ ធីហាន់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ និងទី៤-ឈ្មោះ ង្វៀង ធីង៉ា ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ ដែលអ្នកទាំង៤នាក់ រស់នៅភូមិអាបហាយ ឃុំយឹងងូយ ស្រុកអាងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត