ក្មេង​នាំ​ភ្ញៀវ​នៅ​ភ្នំ​ឈ្ងោក ​រៀន​ក្រៅ​សាលា​ ​តែ​តុង​អង់គ្លេស​​ឡូយកប់

ទើប​តែ​មាន​អាយុ ១២ ឆ្នាំ និង​កំពុង​រៀន​ថ្នាក់​ទី ២ ធី បាន​ប្រើ​ចំណេះដឹង​ភាសា​អង់គ្លេស​ដែល​ចេះដឹង​តិចតួច ទៅ​​ធ្វើ​​ជា​អ្នក​ណែនាំ​ភ្ញៀវ​ទេសចរ​បរទេស ដែល​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ភ្នំ​ឈ្ងោក ដើម្បី​បាន​ថវិកា​បន្តិច​បន្តួច​យក​មក​ផ្គត់ផ្គង់​ការ​សិក្សា។

 

ទោះ​បី​ការ​និយាយ​រដិបរដុប ហើយ​ចំណេះដឹង​នៅ​មាន​កម្រិត ប៉ុន្តែ​ក្មេង​ប្រុសដ៏​​វ័យ​ឆ្លាត​សម្បុរ​ខ្មៅ​ស្រអែម​​រូប​នេះ​​អាច​​បញ្ចេញ​សំឡេង​ជា​សា​អង់គ្លេស​បាន​យ៉ាង​ល្អ ហើយ​ច្បាស់​ៗ​ទៀត​ផង​។