​ដំរី​មួយ​ក្បាល​​នៅ​កម្ពុជាងាប់​​ ផ្អើល​​សារព័ត៌មាន​អន្តរជាតិ​ល្បី​ៗ​​ជា​ច្រើន​ចុះ​ផ្សាយ​ព្រោង​ព្រាត​

ដំរីញីមួយក្បាលដែលមានឈ្មោះថា សំបូរ បានងាប់ដោយសារគាំងបេះដូង ក្នុងកំឡុងពេលដឹកអ្នកទេសចរធ្វើដំណើរជុំវិញតំបន់អង្គរក្រោមកម្ដៅថ្ងៃជាង ៤០ អង្សារ។

បើតាមការឲ្យដឹងពីប្រភពព័ត៌មានបានឲ្យដឹងថា សំបូរ គឺជាដំរីញីមួយក្បាលដែលមានអាយុ ៤០ទៅ៤៥ឆ្នាំ ហើយតែងតែធ្វើការដឹកអ្នកទេសចរធ្វើដំណើរតាមបណ្ដាប្រាសាទនានានៅតំបន់អង្គរ។ នៅថ្ងៃកើតហេតុ សំបូរបានដឹកអ្នកទេសចរចំនួន ២ នាក់ដោយដើររយៈពេល ៤០ នាទីដោយមិនបានសម្រាក បូកផ្សំនឹងអាកាសធាតុក្ដៅដែលមានសីតុណ្ហភាព ៤០ អង្សារផងនោះ សំបូរ ក៏បានគាំងបេះដូងដួលងាប់នៅនឹងមុខអ្នកទេសចរតែម្ដង។

ការបាត់បង់ជីវិតរបស់ដំរី សំបូរបានធ្វើឲ្យសារព័ត៌មានអន្តរជាតិច្រើនចាប់អារម្មណ៍នឹងធ្វើការចុះផ្សាយព្រោងព្រាតដែលមានដូចជា , , , ,  , , , និង ជាដើម។

ម្ចាស់ក្រុមហ៊ុន Angkor Elephant Company ដែលជាអ្នកមើលការខុសត្រូវដំរីមួយក្បាលនេះក៏បានបញ្ចេញនូវអារម្មណ៍សោកស្ដាយចំពោះការបាត់បង់វាផងដែរ។ ចំណែកឯក្រុមអ្នកស្រលាញ់សត្វក៏កំពុងតែស៊ើបអង្កេតជុំវិញការស្លាប់របស់ដំរីមួយក្បាលនេះផងដែរ ដើម្បីបញ្ជាក់ឲ្យច្បាស់ថាវាជាប់ពាក់ព័ន្ធនឹងការបង្ខំឲ្យដំរីចំណាស់មួយក្បាលនេះធ្វើការរហូតដល់ស្លាប់ ឬ ក៏ជារឿងហេតុចៃដន្យដែលបណ្ដាលមកអាកាសធាតុ និងជំងឺរបស់វា៕

ប្រែសម្រួល ៖ ជលស័យ

  • ​ដំរី​មួយ​ក្បាល​​នៅ​កម្ពុជាងាប់​​ ផ្អើល​​សារព័ត៌មាន​អន្តរជាតិ​ល្បី​ៗ​​ជា​ច្រើន​ចុះ​ផ្សាយ​ព្រោង​ព្រាត​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: