សុគន្ធ និសា ក្នុងឈុតប្រពៃណីខ្មែរ នៅតែស្រស់ស្អាត ទោះជាវ័យកាន់តែរំកិលទៅមុខ

ភ្នំពេញ៖ តារាចម្រៀងស្រី ប្រចាំផលិតកម្មហង្សមាស កញ្ញា សុគន្ធ និសា តែងត្រូវបានគេសរសើរថា សម្រស់របស់នាងដូចជាមិនចាស់ជ្រីវជ្រួញទៅណាសោះ ថ្វីបើពេលនេះនាងមានវ័យទៅដល់៣៣ឆ្នាំ យ៉ាងណាក៏ដោយ។

ជាមួយនឹងរូបថតថ្មីៗជាច្រើនសន្លឹក ក្នុងឈុតប្រពៃណីខ្មែរ របស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រ លាន់មាត់ថា ពិតជាស្រស់ស្អាតខ្លាំង ដូចជាតុក្កតាជ័រ និងវ័យក្មេង មិនចាញ់តារាស្រីជំនាន់ក្រោយប៉ុន្មានទេ។ ហើយអ្វីដែលសំខាន់ នៅពេលនាងគ្រងនូវឈុតប្រពៃណីខ្មែរបែបនេះ គឺកាន់តែលើកសម្រស់របស់នាង ថែមមួយកម្រិតទៀត។ 

សម្រស់វ័យក្មេងមិនងាយចាស់របស់ តារាចម្រៀងស្រី សុគន្ធ និសានេះហើយ ត្រូវបាននារីៗភាគច្រើន សរសើរ និងច្រណែនរូបនាងយ៉ាងខ្លាំង៕

តោះមើលកញ្ញា សុគន្ធ នីសា គ្រងនូវឈុតប្រពៃណីបុរាណទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាចម្រៀងដែលនិយម តែងខ្លួនបែបស្រគត់ស្រគំ កញ្ញា សុគន្ធ នីសា បានរំលេចសារបង្ហាញ ពីអារម្មណ៍សប្បាយ និងរំភើបចិត្តនិងអរគុណយ៉ាងខ្លាំង នៅពេលដែល នាងត្រូវបានតារា ចម្រៀងរួមដំបូល គឺអ្នកនាង ពេជ្រ សោភា ចេញមុខសរសើរនាង ដោយមិនក្រែងចិត្តថា នាងនៅតែស្អាត ។

នៅក្នុងឱកាសចូលរួមកម្មវិធី ជប់លៀងរបស់គ្រួសារហង្សមាស គេសង្កេតឃើញថា តារាចម្រៀង អ្នកនាង ពេជ្រ សោភា បានបង្ហាញភាពស្និទ្ធស្នាល ជាមួយសមាជិកគ្រួសារហង្សមាស គ្រប់ៗគ្នា ដោយនៅក្នុងនោះ នាងបានរំលេចសារ សរសើរទៅដល់ តារាចម្រៀង កញ្ញា សុគន្ធ នីសា ថា «នីសានៅតែស្អាត, នីសាមានតែស្នាមញញឹម» ។

ក្រោយពីបានឃើញ ការសរសើរពីមិត្តរួមដំបូលរួចមក តារាចម្រៀងដែលទើប វិលរកទ្រនំចាស់ មិនទាន់បានមួយឆ្នាំស្រួលបួល កញ្ញា សុគន្ធ នីសា ក៏រំលេចសារអរគុណ និងសរសើរគ្នាតបទៅវិញថា « អគុណភាដែលបានសរសើរខ្ញុំ ពិតជារំភើបណាស់ ចំណែកភាក៏ជាមនុស្ស ដែលមិនវាយឬក ហើយមានសមត្ថភាពតស៊ូ រហូតជោគជ័យមានជំហររឹងមាំ ហើយមិនចេះលាក់គំនួច ជូនពរអោយភាទទួលបានភាព ជោគជ័យលើសនឹងទៀត »។

តារាចម្រៀងរូបនេះក៏បាន សរសេរបន្ថែមទៀតថា « សំរាប់ខ្ញុំចង់បានតែមិត្ត មិនចង់បង្កើតសត្រូវទេ បើយើងញញឹមដាក់គេ គេនឹងញញឹមដាក់យើងវិញ សើចដាក់គេខ្ញុំជឿថា គេប្រាកដជាសើច ដាក់យើងវិញ អោយតំលៃគេ គេនឹងអោយតំលៃវិញ អោយចិត្តស្មោះទៅគេ នោះគេនឹងអោយមកយើងវិញ និយាយរួមទៅមនុស្សធ្វើអី នឹងទទួលបានការ តបស្នងបែបនឹងវិញ មនុស្សយើងអាយុកាលមិនយូរអង្វែងទេ បើយើងចេះស្រទ្បាញ់គ្នាធ្វើល្អដាក់គ្នាដោយចិត្តស្មោះ អោយតំលៃគ្នាដោយចិត្តស្មោះ ខ្ញុំជឿថាពិភពលោកនេះ នឹងពោរពេញ ដោយភាពស្អាតស្រស់ថ្លា » ។

តាមរយៈការបង្ហាញសារ សរសើរគ្នាទៅវិញទៅមក របស់តារាចម្រៀងស្រីមួយគូនេះ ហាក់បង្ហាញពីភាព ចុះសម្រុងរបស់ពួកគេ និងការស្រលាញ់រាបអានគ្នា យូរអង្វែង បើទោះជា កញ្ញា សុគន្ធ នីសា បានផ្អាកការងារនៅ ផលិតកម្មយូហើយ ទើបត្រឡប់ទៅវិញក៏ដោយ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload