ញាក់សាច់ ខ្លា​មួយ​ក្បាល​ចូល​​អុកឡុង​ក្នុង​សាលារៀន​មួយ​នៅ​ឥណ្ឌា ​​ដេញ​ខាំ​មនុស្ស​រត់​បះ​ជើង​ស​ព្រាត

វីដេអូ​មួយ​ដែល​បង្ហាញ​ពី​សត្វ​ខ្លា​មួយ​ក្បាល​បាន​រួច​ពី​ទ្រុង​ ហើយ​ដេញ​ខាំ​មនុស្ស​ដែល​នៅ​ជុំវិញ​រត់​បះ​ជើង​ស​ព្រាត ត្រូវ​បាន​អ្នក​លេង Facebook ជា​ច្រើន​ធ្វើ​ការ​ចែក​រំលែក ជាមួយ​នឹង​ការ​សម្ដែង​នូវ​អារម្មណ៍​​ភ័យ​ខ្លាច​ជំនួស​មនុស្ស​នៅ​ក្នុង​វីដេអូ​នោះ​​។

បើ​តាម​​រយៈ​ប្រភព​វីដេអូ​​ដែល​ធ្វើ​អ្នក​ដែល​ទស្សនា​ភ័យ​ជំនួស​នេះ​ បាន​បញ្ជាក់​ថា​​​កន្លែង​កើត​ហេតុ​មាន​ទីតាំង​​ស្ថិត​ក្នុង សាលា​រៀន​មួយ​ក្នុង​​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ប្រភព​​​មិន​បាន​​បញ្ជាក់​ថា​​ខ្លា​នេះ​​វា​រួច​ចេញ​ពី​ណា​មក​នោះ​ទេ។

បើ​យោង​​ទៅ​តាម​​​វីដេអូ​នេះ មុន​ដំបូង​គេ​បាន​ឃើញ​បុរស​ប៉ុន្មាន​ព្យាយាម​ទប់​មិន​ឲ្យ​ខ្លា​មួយ​ក្បាល​ចេញ​ពី​សំណាញ់ ប៉ុន្តែ​​ការ​ទប់​នេះ​បាន​បរាជ័យ ធ្វើ​ឲ្យ​ខ្លា​មួយ​ក្បាល​នោះ​រត់​រួច​ ហើយ​ដេញ​ខាំ​មនុស្ស​នៅ​ជុំ​វិញ​នោះ​ ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​នោះ​រត់​ប្រសេច​ប្រសាច​ ខ្លះ​រួច​ខ្លួន ឯ​ខ្លះ​ក៏​ត្រូវ​បាន​ខ្លា​​ខាំ​​ប៉ុន្តែ​សំណាង​ល្អ មិន​ប៉ះ​ពាល់​ដល់​ជីវិត​នោះ​ទេ​។

ទស្សនា​វីដេអូ​ទាំង​អស់​គ្នា ៖ ​​

ប្រែសម្រួល ៖ ជលស័យ
ប្រភព ៖ Facebook និង youtube

  • ញាក់សាច់ ខ្លា​មួយ​ក្បាល​ចូល​​អុកឡុង​ក្នុង​សាលារៀន​មួយ​នៅ​ឥណ្ឌា ​​ដេញ​ខាំ​មនុស្ស​រត់​បះ​ជើង​ស​ព្រាត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: