វីដេអូ​ផ្សព្វផ្សាយ​របស់រឿង The Secret Life Of Pets កំប្លែង​ស្ងួត​តែ​ម្តង

កាល​ពី​ពេល​ថ្មី​នេះ វីដេអូ​ Trailer មួយ​របស់​ខ្សែភាពយន្ត​គំនូរ​ជីវចល​ 3D បែប​កំប្លែង​​​ដែល​មាន​ចំនងជើង​ថា The Secret Life Of Pets ត្រូវ​បាន​បង្ហោះ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ Youtube ដែល​មាន​អ្នក​​ចុច​មើល​ជា​ច្រើន​លាន​នាក់​ ជាមួយ​នឹង​ការ​ចែក​រំលែក​ចូល​ទៅ​ក្នុង​ បណ្តាញ​សង្គម​ល្បី​ដូចជា​ Google+ Twitter និង Facebook ជាដើម ជាច្រើន​នាក់​ផង​ដែរ។

ភាពយន្ត​មួយ​នេះ​មាន​លក្ខណះ​បែប​កំប្លែង ដែល​និយាយ​អំពី​សកម្មភាព​របស់​សត្វចិញ្ចឹម ពេល​ដែល​ម្ចាស់​មិន​នៅ​ផ្ទះ ជាមួយ​នឹង​សកម្មភាព​ប្លែកៗ គួរ​ឲ្យ​អស់​សំនើច ជា​ច្រើន ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​មើល​ Trailer មួយ​នេះ​ជក់ចិត្ត​ដិត​អារម្មណ៍ ចង់​ទស្សនា​ភាព​យន្ត​មួយ​នេះ​ពេញ​តែ​ម្តង។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ខ្សែ​ភាពយន្ត​មួយ​នេះ​ត្រូវ​បាន​ផលិត​ដោយ​ផលិតកម្ម​ Universal សហការ​ជាមួយ​នឹង Illumination ដែល​​ផលិត​​កម្ម​ទាំង​ពីរ​ធ្លាប់​សហការ​គ្នា​ផលិត​នូវ​ខ្សែភាពយន្ត​​មួយ​ចំនួន​រួច​មក​ហើយ​​ដូចជា Despicable Me និង ខ្សែភាព​យន្ត Minions ​ដែល​នឹង​ចាក់​បញ្ជាំង​នៅ​ពេល​ឆាប់នេះ​ផង​ដែរ។ ខាង​ផលិត​កម្ម​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​​​ខ្សែ​ភាព​យន្ត​មួយ​នេះ​នឹង​ធ្វើ​ការ​ចាក់​​បញ្ជាំង​នៅ​ក្នុង​រដូវ​ក្តៅ​ឆ្នាំក្រោយ​នេះ​៕

ប្រភព ៖ Illumination
អត្ថបទដោយ ៖ Sam

  • វីដេអូ​ផ្សព្វផ្សាយ​របស់រឿង The Secret Life Of Pets កំប្លែង​ស្ងួត​តែ​ម្តង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: