ពេជ្រ អាវីហ្សា ទៅអូស្ត្រាលីដើម្បីបំភ្លេចបុរសម្នាក់ !

6 Videos


ស្រីស្អាត សាច់សខ្ចី ពេជ្រ អាវីហ្សា បានត្អូញត្អែរថា មួយរយៈកន្លងមកនេះ នាងមានការងាររវល់ច្រើន ស្ទើរតែរកពេលសម្រាកគ្មាន ។ ដែលជាការចម្លែកខុសប្លែកពីធម្មតា ដោយគេធ្លាប់ដឹងថា ស្រីស្អាតរូបនេះ ពុំសូវទទួលការងារហាលថ្ងៃ ហាលភ្លៀង ដូចជាថតខ្សែភាពយន្ត ឬការសម្តែងផ្សេងៗដែលត្រូវចេញថតក្រោមកំដៅថ្ងៃនោះទេ។ព្រោះ ពេជ្រ អាវីហ្សា ចាំបាច់ត្រូវការថែរក្សាសម្រស់របស់នាង ដើម្បីឲ្យស្រស់ស្អាតជានិច្ច ។

ពេជ្រ អាវីហ្សា ទៅអូស្ត្រាលីដើម្បីបំភ្លេចបុរសម្នាក់ !

នៅខណៈពេលនេះ គេបានឃើញសកម្មភាពរបស់នាង ដោយចូលរួមជាមួយ «សមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម» ដោយបានយកអំណោយ ជាបន្តបន្ទាប់ទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជួយដល់សិល្បៈករ សិល្បៈការិនីចាស់ជរា ដែលមាន ដូចជា នាយគ្រាវ លោកតា ប៉ិៈគក់ លោកតា មឿក តារាចម្រៀងជើងចាស់ លោក នូ ស៊ិបជាដើម ។

ពេជ្រ អាវីហ្សា ទៅអូស្ត្រាលីដើម្បីបំភ្លេចបុរសម្នាក់ !

ចំពោះការងារសិល្បៈវិញ នាងបានឡើងច្រៀង នៅតាមកម្មវិធីប្រគុំតន្ត្រីរបស់ស្ថានីយ៍ទូរទស្សន៍និង ថតខារ៉ាអូខេឲ្យផលិតកម្មនានា។បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាងនៅលើវិថីសិល្បៈ កាន់តែងើបត្រដែតឡើងថែមមួយកម្រិតទៀត ។

ពេជ្រ អាវីហ្សា ទៅអូស្ត្រាលីដើម្បីបំភ្លេចបុរសម្នាក់ !

មិត្តភក្តិដែលជិតស្និតជាមួយ ពេជ្រ អាវីហ្សា បានបង្ហើបប្រាប់ថា បច្ចុប្បន្ននេះ ពេជ្រ អាវីហ្សា មានការងាររវល់ច្រើនពិតមែន បើទោះបីជានាងមានការនឿយហត់ច្រើនក៏ពិតមែន តែនាងសប្បាយចិត្ត ព្រោះនាងព្យាយាម នៅឲ្យឆ្ងាយពីមនុស្សម្នាក់ ដែលធ្លាប់ស្រលាញ់គ្នា ហើយបុរសម្នាក់នោះ ជាកម្លោះមានទ្រព្យម្នាក់ ។

ពេជ្រ អាវីហ្សា ទៅអូស្ត្រាលីដើម្បីបំភ្លេចបុរសម្នាក់ !

នៅក្នុងខែវិច្ឆិការ ខាងមុខនេះ នាងនឹងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី គឺក្នុងគោលបំណងដើម្បីបំភ្លេចនិង នៅឲ្យឆ្ងាយពីបុរសម្នាក់នោះ ដែលគេស្គាល់ថា ជាអតីតសង្សាររបស់នាង ៕ ហា នាង

ពេជ្រ អាវីហ្សា ទៅអូស្ត្រាលីដើម្បីបំភ្លេចបុរសម្នាក់ !ពេជ្រ អាវីហ្សា ទៅអូស្ត្រាលីដើម្បីបំភ្លេចបុរសម្នាក់ !