នាង លីវ ជាលីង រំឭកប្រវត្តិស្នេហ៍គ្រាដំបូង

6 Videos


កាលពីពេលថ្មីៗនេះកំពូលតារាសម្តែងជើងចាស់ហុងកុង នាង លីវ ជាលីង ហៅ Carina Lau បានចូលរួមនៅ ក្នុងកម្មវិធីទូរទស្សន៍មួយដែលមានប្រធានបទ «តារាមាសដ៏ស្រស់ឆើត» ដោយនៅក្នុងកម្មវិធីនោះនាងបាននិយាយរៀបរាប់ ពីប្រវត្តិស្នេហាលើកដំបូងរបស់នាង និង ជីវិតអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមី គឺលោក លាង ឆាវវៃ ហៅ Tony Leung ។
នាង លីវ ជាលីង រំឭកប្រវត្តិស្នេហ៍គ្រាដំបូង
នាង Carina បាននិយាយរៀបរាប់ថា កាលពីឆ្នាំ ១៩៨០ នៅពេលដែលនាងបានធ្វើដំណើរពីទីក្រុងស៊ូចូវ ខេត្ត ជាងស៊ូ ប្រទេសចិន មករកការងារធ្វើនៅទីក្រុងហុងកុង ។ នាងបន្តថា ត្រូវថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តប្រុស ដំបូង គឺលោក ស៊ី ជិនហឹង ដែលបានជួយជ្រោមជ្រែង និង គាំទ្រសព្វបែបយ៉ាងដល់នាង ប៉ុន្តែចំណងស្នេហ៍លើកដំបូងនេះ បានត្រឹមតែរយៈពេល ៣ ឆ្នាំប៉ុណ្ណោះក៏ចែកផ្លូវគ្នាដើររៀងៗខ្លួនដោយសន្តិវិធី និង រាប់អានគ្នាជាមិត្តភក្តិរហូតមកទល់សព្វ ថ្ងៃនេះ ។
នាង លីវ ជាលីង រំឭកប្រវត្តិស្នេហ៍គ្រាដំបូង
ចំពោះចំណងអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមី គឺលោក Tony Leung នោះនាងបានរៀបរាប់ថា គឺជាចំណងស្នេហ៍ ដែលរងការនិយាយនូវពាក្យចចាមអារ៉ាមមិនតិចឡើយ ដោយមុនពេលរៀបការពួកយើងបានរស់នៅជាមួយគ្នាអស់រយៈ ពេល ១៩ ឆ្នាំ និង បន្ទាប់មកទើបបានរៀបការពេញច្បាប់ដើម្បីបំពេញមុខដល់ក្រុមគ្រួសារទាំងសងខាង ប៉ុន្តែមុននេះពួក យើងក៏បានស្រុះស្រួលគ្នាថា ក្រោយពេលរៀបការ គឺមិនត្រូវការមានកូនឡើយ ៕ គ ឡេង
នាង លីវ ជាលីង រំឭកប្រវត្តិស្នេហ៍គ្រាដំបូងនាង លីវ ជាលីង រំឭកប្រវត្តិស្នេហ៍គ្រាដំបូងនាង លីវ ជាលីង រំឭកប្រវត្តិស្នេហ៍គ្រាដំបូង