នី មុន្នីទេវី ប្អូនស្រី នី មុន្នីនាថ ដើរតាមគន្លងបងស្រី

6 Videos


នី មុន្នីទេវី ដែលត្រូវបានគេស្គាល់ថា ជាប្អូនស្រីបង្កើតរបស់តារាសម្តែងសម្បុរស្រអែមស្រស់ នី មុន្នីនាថ បានហក់ចូលក្នុងវិស័យសម្តែងដូចបងស្រីរបស់នាងដែរ ។ ពេលនេះនាងកំពុងលេចមុខនៅក្នុងរឿងខ្នាតធំ “ទឹកចិត្តអ្នកម្តាយសម័យថ្មី” ។

នី មុន្នីទេវី ប្អូនស្រី នី មុន្នីនាថ ដើរតាមគន្លងបងស្រី

មើលទាំងអស់គ្នាតើ នី មុន្នីទេវី ស្រស់ស្អាត ដូចបងស្រីរបស់នាង នី មុន្នីនាថ ដែរទេ ? នី មុន្នីទេវី ក៏មានទេពកោសល្យ សិល្បៈដូចបងស្រីដែរ។ស្របពេលដែលតារាសម្តែង នី មុន្នីនាថ ត្រៀមបញ្ចប់ជីវិតសិល្បៈ និង ចាកចេញទៅរស់នៅអាមេរិកនោះ គេក៏ឃើញ នី មុន្នីទេវី ជាប្អូនស្រីដើរតាមគន្លងបងស្រី ដោយនាងបានហក់ចូលក្នុងការសម្តែងរឿងខ្នាតធំ “ទឹកចិត្តម្តាយសម័យថ្មី” របស់អ្នកស្រី ពាន់ ភួងបុប្ជា ។

នី មុន្នីទេវី ប្អូនស្រី នី មុន្នីនាថ ដើរតាមគន្លងបងស្រី

ម្តាយ នី មុន្នីទេវី បានទទួលស្គាល់ថា កូនស្រី របស់អ្នកស្រីពិតជាមាននិស្ស័យស្រលាញ់សិល្បៈដូច មុន្នីនាថ ជាបងស្រីដែរ ។ តែមិនដឹងថា នី មុន្នីទេវី អាចល្បីដូចបងស្រី ឬ យ៉ាងណានោះទេ ។ ណាមួយ ទេវី មានរូប រាងទាបបន្តិច ។ ម្តាយ នី មុន្នីទេវី បានបន្ថែមថា អានាថ អត់ទាន់ចង់អោយប្អូនស្រីចូលប្រលូកសិល្បៈនោះទេ ចង់អោយគិតគូររឿងរៀនសូត្រសិន ៕   ចេនី

នី មុន្នីទេវី ប្អូនស្រី នី មុន្នីនាថ ដើរតាមគន្លងបងស្រីនី មុន្នីទេវី ប្អូនស្រី នី មុន្នីនាថ ដើរតាមគន្លងបងស្រីនី មុន្នីទេវី ប្អូនស្រី នី មុន្នីនាថ ដើរតាមគន្លងបងស្រីនី មុន្នីទេវី ប្អូនស្រី នី មុន្នីនាថ ដើរតាមគន្លងបងស្រី