ព្រមទេ បើមានគេសុំស្រឡាញ់ជាមួយស្រោមអនាម័យ ៩៩៩ ប្រអប់ ?

6 Videos


ការសារភាពស្នេហ៍របស់បុរសចិនម្នាក់បានធ្វើឲ្យកក្រើកបណ្តាញសារព័ត៌មានប្រទេសចិន ព្រោះតែភាពច្នៃប្រឌិតដ៏ចម្លែករបស់គេជាមួយនឹងប្រអប់ស្រោមអនាម័យចំនួន ៩៩៩ ប្រអប់ ។
ព្រមទេ បើមានគេសុំស្រឡាញ់ជាមួយស្រោមអនាម័យ ៩៩៩ ប្រអប់ ?
គេបានដឹងដែរថា ដើម្បីអាចយកឈ្នះបេះដូងនារីក្នុងក្តីសុបិនបាន បុរសរូបនោះបានទិញស្រោមអនាម័យចំនួន ៩៩៩ ប្រអប់ និង រៀបជារាងបេះដូងនៅតាម ដងផ្លូវសាធារណៈនៃខេត្ត Habin ។ ក្រោយរៀបចំរួច រូបលោកបានទាញដៃនារីម្នាក់នោះ មកក្នុងរង្វង់បេះដូង ហើយបានលុតជង្គង់សុំនាងធ្វើជាមិត្តស្រីជាមួយនឹងផ្កាជ័រមួយបាច់ដែលលោក បានទិញ ។ លោកបាននិយាយមួយឃ្លាដ៏មានន័យថា «ជាមធ្យម បុរសម្នាក់អាចមានសិច ប្រមាណត្រឹមតែ ៦ ពាន់ដងប៉ុណ្ណោះក្នុងមួយឆាកជីវិត ហើយបងសង្ឃឹមថា រាល់ពេលដែលបងធ្វើវា ម្នាក់ដែលចូលរួមគឺអូនតែម្នាក់គត់» ។ ព្រោះតែសម្តីបែបនេះ នារីរូបនោះបានឆ្លើយតបដាក់លោកថា «មនុស្សរោគចិត្ត» តែនាងក៏បានទទួលយល់ព្រមសំណើរលោក ហើយអ្នករោមមើលក៏បានទះដៃ អបអរសាទរព្រមគ្នា ។
ព្រមទេ បើមានគេសុំស្រឡាញ់ជាមួយស្រោមអនាម័យ ៩៩៩ ប្រអប់ ?
ក្រោយមក បុរសរូបនោះក៏បានប្រកាសឲ្យអ្នកដែលនៅទីនោះអាចរើសប្រអប់ស្រោមអនាម័យ បានដោយសេរី ហើយក្រោយពេល ៣០ វិនាទី ប្រអប់ស្រោមអនាម័យក៏បានបាត់អស់ទៅយ៉ាងរហ័ស ។ ប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរចំពោះរឿងនេះ ? ថាវរិទ្ធ(ប្រភព ៖ សៀងហៃ អ៊ីស)
ព្រមទេ បើមានគេសុំស្រឡាញ់ជាមួយស្រោមអនាម័យ ៩៩៩ ប្រអប់ ?ព្រមទេ បើមានគេសុំស្រឡាញ់ជាមួយស្រោមអនាម័យ ៩៩៩ ប្រអប់ ?ព្រមទេ បើមានគេសុំស្រឡាញ់ជាមួយស្រោមអនាម័យ ៩៩៩ ប្រអប់ ?