ISIS គ្រោង​ធ្វើ​ភេរវកម្ម​នៅ​អឺរ៉ុប​​ដូច​​ភេរវកម្ម​នៅ​ប៉ារីស​ទៀត​

បើ​តាម​ប្រធាន​ប៉ូលិស​សហភាព​អឺរ៉ុប ​លោក​ Rob Wainwright បាន​ឲ្យ​ដឹង​ថា អង្គការ​រដ្ឋ​អ៊ីស្លាម​កំពុង​ស្វែង​រក​វិធី​ក្នុង​ការ​ធ្វើ​ភេរវកម្ម​ទ្រង់ទ្រាយ​ធំ​​នៅ​ក្នុង​ទឹកដី​អឺរ៉ុប​ទៀត​​ ដោយ​មាន​លក្ខណៈ​​ស្រដៀង​គ្នា​ទៅ​នឹង​ភេរវកម្ម​នៅ​ប៉ារីស​កាល​ពី​ឆ្នាំ​មុន​ ។

ប្រធាន​ប៉ូលិស​សហភាព​អឺរ៉ុប​ដដែល​ បាន​លើក​ឡើង​ថា​ ISIS បាន​នឹង​កំពុង​អភិវឌ្ឍ​នូវ​សមត្ថភាព​ក្នុង​របៀប​ប្រយុទ្ធ​ថ្មី​មួយ​ ដែល​អាច​ឲ្យ​ក្រុម​នេះ​ដឹកនាំ​យុទ្ធនាការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​លើ​ពិភពលោក​បាន​ ជាពិសេស​នៅ​អឺរ៉ុប​​ ដោយសារ​ថា​ ក្រុម​នេះ​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​អឺរ៉ុប​​។ លោក​បាន​បន្ថែម​ថា​ ក្រុម​ISIS មាន​ឆន្ទៈ​ និង​សមត្ថភាព​នៅ​ក្នុង​ការ​​ដឹកនាំ​ការ​វាយ​ប្រហារ​បន្ថែម​ទៀត​នៅ​​អឺរ៉ុប​ ហើយ​ថា​អាជ្ញាធរ​របស់​ប្រទេស​ទាំង​អស់​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​បង្ការ​កុំ​ឲ្យ​ហេតុការណ៍​នេះ​អាច​កើត​ឡើង​បាន។

តាម​របាយការណ៍​របស់​អង្គភាព​ប៉ូលិស​អឺរ៉ុប​ បាន​បង្ហាញ​ថា​​ISIS កំពុង​តែ​រៀបចំ​កាំភ្លើង​ និង​គ្រាប់​បែក​​ជា​ច្រើន​សម្រាប់​ការ​វាយ​ប្រហារ​ ​។

ISIS គ្រោង​ធ្វើ​ភេរវកម្ម​នៅ​អឺរ៉ុប​​ដូច​​ភេរវកម្ម​នៅ​ប៉ារីស​ទៀត​

  • ISIS គ្រោង​ធ្វើ​ភេរវកម្ម​នៅ​អឺរ៉ុប​​ដូច​​ភេរវកម្ម​នៅ​ប៉ារីស​ទៀត​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: