ប្រាក់​ខែ​កម្មករ​និយោជិក​សម្រាប់​ឆ្នាំ​២០១៧​នឹង​ត្រូវ​ឡើង​ដល់​១៥៣​ដុល្លារ​ក្នុង​មួយ​ខែ

ប្រាក់​ខែ​កម្មករ​និយោជិក​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង ​សម្រាប់​ឆ្នាំ​២០១៧ នឹង​ត្រូវ​ឡើង​ដល់ ១៥៣​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល ដែល​ចុះ​ហត្ថលេខា​ដោយ​​​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង នៅ​ថ្ងៃ​ទី​២៩ កញ្ញា ក្រោយ​គណៈកម្មការ​ប្រឹក្សា​ការងារ​ស្នើ​កំណត់​ប្រាក់​ខែ គោល​កម្មករ​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៧ ចំនួន​១៤៨​ដុល្លារ​អាមេរិក។

សេចក្ដី​សម្រេច​នោះ រដ្ឋាភិបាល​សម្រេច​បន្ថែម​៥​ដុល្លារ​អាមេរិក​ទៀត ពី​លើ​ចំនួន​១៤៨​ដុល្លារ។

កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ការងារ សម្រេច​​យក​ចំនួន​នៃ​ការ​កំណត់​ប្រាក់​ខែ​គោល ១៤៨​ដុល្លារ តាមរយៈ​ការ​បោះឆ្នោត​ដែល​មាន​លទ្ធផល​គាំទ្រ​រហូត​២២​សំឡេង ខណៈ​តួលេខ ១៧១​ដុល្លារ មាន​ការ​គាំទ្រ​តែ​២​សំឡេង។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...