អាមេរិកគ្រោងជះលុយប្រមាណ១០៨ពាន់លានដុល្លារ លើការធ្វើទំនើបកម្មនុយក្លេអ៊ែរ

​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​មូលដ្ឋាន​ទ័ពអាកាស​ Kirtland​ Air​ Force​ Base​ ដើម្បី​ត្រួតពិនិត្យ​ឃ្លាំង​អាវុធ​ក្រោម​ដី​ជាទី​កន្លែង​រក្សា​ទុក​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ កាលពី​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​ Ashton​ Carter​ លេខាធិការដ្ឋាន​ក្រសួងការពារជាតិ​អា​មេ​រិ​ក​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ អាវុធ​នុយក្លេអ៊ែរ​របស់​អា​មេ​រិ​ក​ដែល​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​ប្រមាណ​ ៤​ ៧០០​គ្រាប់​ នឹង​ត្រូវធ្វើ​ទំនើប​កម្ម​ឲ្យ​ទាន់សភាពការណ៍​ ដែល​នឹង​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​១០៨​ ០០០​លាន​ដុល្លារ​ ។​

អាមេរិកគ្រោងជះលុយប្រមាណ១០៨ពាន់លានដុល្លារ លើការធ្វើទំនើបកម្មនុយក្លេអ៊ែរ

​លោក​ Ashton​ Carter​ បាន​ឲ្យ​ដឹង​ថា​ គ្រាប់បែកនុយក្លេអ៊ែរ​ B-61​ នាវាមុជទឹក​ និង​គ្រាប់​កាំជ្រួច​មី​ស៊ី​ល​ នឹង​ត្រូវធ្វើ​ទំនើប​កម្ម​ និង​អភិវឌ្ឍ​ថ្មី​បន្ថែម​ ដើម្បី​ជំនួស​នូវ​សព្វាវុធ​ចាស់ៗ​ដែល​អា​មេ​រិ​កបាន​ផលិត​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៦០​មក​ ។​

អាមេរិកគ្រោងជះលុយប្រមាណ១០៨ពាន់លានដុល្លារ លើការធ្វើទំនើបកម្មនុយក្លេអ៊ែរ

​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អា​មេ​រិ​ក​រូប​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ បច្ចុប្បន្ន​ មាន​បណ្តា​ប្រទេស​ជា​ច្រើន​ ជា​អាទិ៍​ រុ​ស្ស៊ី​ ចិន​ កូរ៉េ​ខាងជើង​ ឥណ្ឌា​ ប៉ា​គី​ស្ថាន​ និង​អ៊ី​រ៉​ង់​ បាន​និង​កំពុង​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​យ៉ាង​គគ្រឹកគគ្រេង​ប្រជែង​នឹង​អា​មេ​រិ​ក​ ដែល​ជា​ហេតុផល​ធ្វើ​ឲ្យ​អា​មេ​រិ​ក​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​ ហើយនឹង​ត្រូវ​សម្រេចចិត្ត​ថា​ មិន​ត្រឹម​កាត់​បន្ថយ​នោះ​ទេ​ គឺ​ត្រូវ​តែ​ធ្វើ​ទំនើប​កម្ម​ និង​អភិវឌ្ឍ​ថ្មី​បន្ថែម​ទៀត​នូវ​អាវុធ​នុយក្លេអ៊ែរ​ ៕​

អាមេរិកគ្រោងជះលុយប្រមាណ១០៨ពាន់លានដុល្លារ លើការធ្វើទំនើបកម្មនុយក្លេអ៊ែរ

Related

Loading...