Bale ចំណាយ​កន្លះ​លាន​អឺរ៉ូ​​ជួល​កោះ​ដ៏​ថ្លៃ​មួយ​ដើម្បី​សុំ​មិត្ត​ស្រី​ខ្លួន​រៀប​ការ​

បច្ចុប្បន្នកីឡាករ Gareth Bale មិនទាន់ចូលកាន់ទីលានហ្វឹកហាត់វិញនៅឡើយទេ ដោយបន្តវិស្សមកាលរបស់គេសិន យ៉ាងណាថ្មីនេះគេបានប្រទះឃើញ Gareth Bale បានបង្ហោះរូបភាពរបស់គេមិត្តស្រីនិងមិត្តភក្ដិដទៃទៀតនៅលើកោះមួយដែលមានឈ្មោះថា Tagomago ដែលវាស្ថិតក្នុងប្រទេសអេស្ប៉ាញ ។

ខណៈការបង្ហោះនេះបានធ្វើគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងព្រោះនោះជាកោះដ៏ថ្លៃមួយ ដោយការជួលត្រឹមតែ១ថ្ងៃគឺចំណាយរហូតដល់ទៅ១០០,០០០អឺរ៉ូឯណោះ ។ ខណៈតាមប្រភពពី GMS បានឲ្យដឹងថា Gareth Bale បានសម្រេចជួលវារយៈពេលមួយសប្ដាហ៍ដែលគិតក្នុងតម្លៃ៥០០,០០០អឺរ៉ូ ដើម្បីសុំមិត្តស្រីខ្លួនរៀបការ ។

គួររំលឹកថាកាលពីជួយ Real Madrid ឈ្នះពាន Champion League កីឡាករ Gareth Bale ទទួលបានប្រាក់លើកទឹកចិត្តប្រមាណជា៦០០,០០០អឺរ៉ូដែលមានន័យថាគេចំណាយវាស្ទើរតែទាំងអស់ដើម្បីជួលកោះនេះ ។ តែយ៉ាងណាការចំណាយប៉ុននេះវាគ្មានផលប៉ះសម្រាប់ជីវភាពគេទេព្រោះក្នុងមួយសប្ដាហ៍គេទទួលបានកម្រៃប្រមាណជា៣០០,០០០០អឺរ៉ូពីក្លឹប Real Madrid ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Bale ចំណាយ​កន្លះ​លាន​អឺរ៉ូ​​ជួល​កោះ​ដ៏​ថ្លៃ​មួយ​ដើម្បី​សុំ​មិត្ត​ស្រី​ខ្លួន​រៀប​ការ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: