ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​មួយ​រូប​កំពុង​ក្លាយ​ជា​គោល​ដៅ​ដែល​ Man City ចង់​បាន​

ថ្មីៗនេះគ្រូបង្វឹករបស់ Manchester City គឺលោក Pep Guardiola កំពុងតែមានគម្រោងក្នុងការដេញថ្លៃខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញមួយរូបដែលមានឈ្មោះថា Manuel Agudo Durán ឬហៅថា Nolito ដែលបច្ចុប្បន្នលេងនៅក្លឹប Celta de Vigo នៅក្នុងក្របខណ្ឌ La Liga ។

Nolito ត្រូវបានគេដឹងថាជាខ្សែប្រយុទ្ធលេចធ្លោគួរសមមួយរូបកាលពីរដូវកាលមុនក្នុងក្របខណ្ឌ La Liga ដោយរូបគេបានស៊ុតបញ្ចូលទី១២គ្រាប់និង Assist បានចំនួន៧គ្រាប់ផងដែរក្នុងការបង្ហាញខ្លួន២៩ប្រកួត ។

កាលរដូវកាលមុនក្លឹប Barcelona បានព្យាយាមទាក់ទងកីឡាករ Nolito ឲ្យត្រលប់ទៅវិញខណៈគេធ្លាប់ចំណាយពេល៣ឆ្នាំនៅ Barcelona B តែគេគ្មានឱកាសក្លាយជាជម្រើសឈុតធំ Barcelona ឡើយ ដូចនេះខ្សែប្រយុទ្ធរូបនេះហាក់បង្ហាញការរារែកចិត្តក្នុងការត្រលប់ Barcelona វិញផងដែរ ។

តែយ៉ាងណាមួយរយៈនេះ Barcelona ហាក់មិនបង្ហាញចំណាប់អារម្មណ៍លើគេទៀតនោះទេដូចនេះវាអាចជាឱកាសល្អសម្រាប់លោក Pep Guardiola ក្នុងនាំគេទៅកាន់ក្លឹប Man City ផងដែរ ។ ខណៈមានរបាយការណ៍ពី The Guardian ថាក្លឹប Man City បានត្រៀមទឹកប្រាក់ប្រមាណជា១៣.៨លានផោនដើម្បីដេញថ្លៃខ្សែប្រយុទ្ធរូបនេះ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​មួយ​រូប​កំពុង​ក្លាយ​ជា​គោល​ដៅ​ដែល​ Man City ចង់​បាន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: