ពុទ្ធោ ! គ្រាន់​តែ​ដើរ​ចាប់​ស្រមោច​លក់ ​រក​ចំណូល​បាន​ជិត ១ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

បុរស​ជន​ជាតិ​ចិន​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ Chen Heyin អាយុ ៥០ រស់​នៅ​ក្នុង​ភូមិ​មួយ​ក្បែរ​ទីក្រុង Jiujiang ខេត្ត Jaingxi ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​ក្រោយ​ដឹង​ថា​គាត់​អាច​រក​ប្រាក់​ចំណូល​បាន​​ជាង ១ ម៉ឺន​ដុល្លារ​ដោយ​គ្រាន់​តែ​ដើរ​ចាប់​ស្រមោច​លក់​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ ។

​លោក Chen បាន​និយាយ​ថា​គាត់​ប្រកប​មុខ​របរ​ចាប់​ស្រមោច​នេះ​ដោយ​ដៃ​ទទេ​អស់​រយៈ​ពេល​ជាង ២២ ឆ្នាំ​មក​ហើយ ដោយ​ក្នុង​មួយ​ថ្ងៃ​គាត់​ចំណាយ​ពេល​ត្រឹម​តែ​ ២ ទៅ ៣ ម៉ោង​ប៉ុណ្ណោះ​គាត​អាច​ចាប់​ស្រមោច​បាន​រហូត​ទៅ​ដល់ ១,៥ គីឡូ​ក្រាម។ គាត់​បន្ត​ថា​គាត់​អាច​ដឹង​ថា​កន្លែង​ណា​ដែល​មាន​សំបុក​ស្រមោច ហើយ​គាត់​អាច​ចាប់​វា​បាន​យ៉ាង​រហ័ស​ដោយ​ប្រើ​ត្រឹម​តែ​ដៃ។

ជា​ពិសេស​គាត់​បាន​ចែក​រំលែក​បទ​ពិសោធន៍​នៃ​ការ​ចាប់​ស្រមោច​យ៉ាង​ដូច្នេះ​​ថា ៖ ស្រមោច​ងាយ​ចាប់​បំផុត​នៅ​ក្នុង​រដូវ​រងា​ ពី​ព្រោះ​នៅ​រដូវ​នោះ​វា​ចូល​ទៅ​សំងំ​ក្នុង​សំបុក​ ហើយ​នៅ​រដូវ​នោះ​ពួកវា​ធ្វើ​ការ​ផ្លាស់​ទី​យឺត​ៗ​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចាប់​ពួក​វា។

មាន​មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​ឆ្ងល់​ហើយ​តើ​​គាត់​យក​ស្រមោច​ទៅ​ធ្វើ​អ្វី​ ​​? ការ​ពិត​ស្រមោច​ទាំង​នោះ​ពេល​ដែល​គាត់​ចាប់​បាន​គាត់​បាន​យក​វា​ទៅ​លាង​ទឹក​យ៉ាង​ស្អាត ហើយ​ដាក់​ចូល​​ក្នុង​ទូរ​ទឹកកក​ ​បន្ទាប់​មក​គាត់​ក៏​​យក​វា​ទៅ​លីង​ដើម្បី​ធ្វើ​ជា​ឱសថ​បុរាណ ដែល​គាត់​អាច​លក់​វា​បាន​ក្នុង​តម្លៃ ១៦០០ យ័ន ឬ ២៥៦ ដុល្លារ (ហាង​ឆេង​ថ្ងៃទី ៨ ខែ​មិនា​ ឆ្នាំ ២០១៦) ​​​ក្នុង​មួយ​គីឡូ​ក្រាម។

តើ​មាន​ប្រិយមិត្ត​ណា​ចង់​សាក​ល្បង​ធ្វើ​ដូចជា​គាត់​ដែរ​ឬ​ទេ ?​​​

ប្រែ​សម្រួល ៖ ជលស័យ

  • ពុទ្ធោ ! គ្រាន់​តែ​ដើរ​ចាប់​ស្រមោច​លក់ ​រក​ចំណូល​បាន​ជិត ១ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: