តាអាយុ៧០ឆ្នាំមកលេងកូន បែរជាទៅរំលោភចៅស្រីខ្លួនឯង អាយុ១៣ឆ្នាំ

6 Videos


តាចាស់ម្នាក់បានធ្វើដំណើរពីខេត្តកំពង់ធំទៅលេងកូនពេលភ្ជុំបិណ្ឌនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម លុះពេលយប់ឡើង កូនឲ្យដេកនៅលើផ្ទះ ក៏លបបើកមុងចៅស្រីអាយុ១៣ឆ្នាំចាប់រំលោភរហូតបានសម្រេចតាមចំណង់តណ្ហារបស់ខ្លួន រួចទៅដេកវិញដូចគ្មានអ្វីកើតឡើងអ៊ីចឹង ។ ហេតុការណ៍នេះ បានកើតឡើង នៅពាក់កណ្តាលយប់ឈានចូល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

តាល្មោភកាមនោះ ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលធ្វើការឃាត់ខ្លួននៅ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ តាមបណ្តឹងរបស់គ្រួសារក្មេងស្រីរងគ្រោះ ។ លោកវរសេនីយ៍ទោ ប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃ បានឲ្យដឹងថា តាចាស់ល្មោភកាមនោះមាន ឈ្មោះ អោម សែម អាយុ៧០ឆ្នាំ រស់នៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានធ្វើដំណើរមកលេងកូនបង្កើតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីមកលេងរដូវភ្ជុំបិណ្ឌនេះ ។លុះមកដល់ពាក់កណ្តាលយប់ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០១៦នេះ ឪពុកម្តាយបាននាំគ្នាដេកនៅខាងក្រោមផ្ទះ ដោយកូនស្រីអាយុ១៣ឆ្នាំដេកនៅលើផ្ទះជាមួយជីតា ដែលក្នុងចិត្តនឹកគិតថា មិនមានរឿងអ្វីកើតឡើង ទើបតាកំហូចរូបនេះ ទៅចាប់រំលោភចៅរហូតបានសម្រេច ។
តាអាយុ៧០ឆ្នាំមកលេងកូន បែរជាទៅរំលោភចៅស្រីខ្លួនឯង អាយុ១៣ឆ្នាំ
លោកវរសេនីយ៍ទោ ប្រាក់ សុគុណ បានបន្តថា ដោយសារតែប្រពន្ធបានស្លាប់ចោលទៀត លុះពេលដែលឃើញចៅកំពុងតែដេកតែម្នាក់ឯង ដូច្នេះក៏បានលបទៅសើយមុងថ្នមៗ និងបានចាប់រំលោភសេពសន្ថវៈចៅស្រីរហូតដល់បានសំរេចតាមបំណង ហើយក៏បានចេញមកសំងំដេកវិញធ្វើដូចជាមិនដឹងថាមានរឿងអ្វីដែលបានកើតឡើងអ៊ីចឹង។ បន្ទាប់មកចៅស្រីបានងើបចេញពីកន្លែងដេកប្រញាប់ចុះមកដីរត់ទៅប្រាប់អ្នកជិតខាងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ រួចក៏ដឹងដល់មេភូមិរាយការណ៍ទៅនាយប៉ុស្តិ៍រដ្ឋបាលឃុំឲ្យបានដឹងពីហេតុការណ៍នេះ ។ នៅចំពោះមុខសមត្ថកិច្ច តាចាស់ល្មោភកាមរូបនេះបានឆ្លើយសារភាពថា ពិតជាបានចាប់រំលោភចៅស្រីខ្លួនឯងពិតប្រាកដមែន ។ពេលនេះ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកកំពុងតែកសាងសំណុំរឿងចាត់វិធានការទៅតាមផ្លូវច្បាប់៕
សុថាត់