បុរស​លក់​បាញ់​ឆែវ​ម្នាក់​ត្រូវ​បាន​គេ​ប្រដូច​សំឡេង​ជាមួយ​នឹង​លោក​តា​ ស៊ិន​ ស៊ី​សាមុត​

លោក​ ពៅ​ សុជា​ អាយុ​ ៣២​ ឆ្នាំ​ ជា​អ្នក​​ប្រកប​របរ​លក់​បាញ់​ឆែវ​តាម​ម៉ូតូដែល​មានធុង​បាស​តូច​មួយ​ សម្រាប់​ច្រៀង​លេង​អម​ជាមួយ​នឹង​ការ​ពពាយ​នាយ​លក់​បាញ់​ឆែវ​នេះ​ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ប្រិយ​មិត្ត​តាម​បណ្ដាញ​សង្គមហ្វេសប៊ុក​ក្រោយ​ពី​គាត់​បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​បង​ប្រុស​ម្នាក់​ដែល​ឆ្លង​កាត់​ទី​​នោះ។​

បន្ទាប់​ពី​ក្លិប​វីដេអូ​នៃ​ការ​សម្ភាសន៍​នេះ​ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​រួច​មក​ បង​ប្រុស​ ពៅ សុជា​ ត្រូវ​បាន​គេ​សរសើរ​ថា​ សំឡេង​របស់​គាត់​ពីរោះ​ និង​មាន​ភាព​ស្រដៀង​ជាមួយ​លោក​តា​អធិរាជ​សំឡេង​មាស​ ស៊ិន​ ស៊ី​សាមុត។

តោះ​ទៅ​​ទស្សនា​វីដេអូ​ចម្រៀង​របស់​គាត់​ទាំង​អស់​គ្នា​ ៖

ប្រភព ៖ Facebook
អត្ថបទដោយ ៖ Mr DEE
​​

  • បុរស​លក់​បាញ់​ឆែវ​ម្នាក់​ត្រូវ​បាន​គេ​ប្រដូច​សំឡេង​ជាមួយ​នឹង​លោក​តា​ ស៊ិន​ ស៊ី​សាមុត​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: