ក្លឹប​ចំនួន​៣​នៅ​អង់គ្លេស​ត្រៀម​ប្រជែង​គ្នា​ក្នុង​ការ​ទិញ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ដ៏​មាន​ទេពកោសល្យ​មួយ​រូប​ Barcelona

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញវ័យ២០ឆ្នាំគឺ Munir El Haddadi ដែលជាកីឡាករមួយរូបរបស់ក្លឹប Barcelona ខណៈយោងតាមសារព័ត៌មានមួយចំនួនបានឲ្យដឹងថាបច្ចុប្បន្នកំពុងមានក្លឹបចំនួន៣ក្នុងក្របខណ្ឌ English Premier League គ្រោងនឹងធ្វើការដេញថ្លៃលើរូបគេ ។

ដោយក្លឹបទាំងនោះមានដូចជា Everton , Stoke City និង Tottenham Hortspur ជាដើម ។ ដោយឡែកយោងតាមប្រភពពី The Goal បានឲ្យដឹងថាក្លឹប Barcelona បានបង្ហើបឲ្យដឹងថាពួកគេអាចនឹងលក់ខ្សែប្រយុទ្ធរូបនេះ ប៉ុន្តែទាមទារការដេញថ្លៃចាប់ពី១២.៩លានផោនឡើងទៅ ។

ក្លឹប​ចំនួន​៣​នៅ​អង់គ្លេស​ត្រៀម​ប្រជែង​គ្នា​ក្នុង​ការ​ទិញ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ដ៏​មាន​ទេពកោសល្យ​មួយ​រូប​ Barcelona

សូមបញ្ជាក់ថាកីឡាករ Munir El Haddadi បានចាប់ផ្ដើមបង្ហាញខ្លួននៅឈុតធំរបស់ Barcelona នៅក្នុងឆ្នាំ២០១៤ ហើយកាលពីរដូវកាលមុនកាលមុននេះខ្សែប្រយុទ្ធនេះបានទម្រង់ល្អគួរសមដោយអាចរកបាន៨ក្នុងការបង្ហាញខ្លួន២៦ប្រកួត ។

ប្រភព ៖

  • ក្លឹប​ចំនួន​៣​នៅ​អង់គ្លេស​ត្រៀម​ប្រជែង​គ្នា​ក្នុង​ការ​ទិញ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ដ៏​មាន​ទេពកោសល្យ​មួយ​រូប​ Barcelona已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: