អត្ថប្រយោជន៏ដែលអ្នកមិនធ្លាប់ចាប់អារម្មណ៍សម្រាប់ក្នុងការកែច្នៃដោយដើមឬស្សី

ក្នុង​សង្គម​បច្ចុប្បន្ន​មាន​ការ​និយម​ក្នុង​ការ​តុបតែង​គេហដ្ឋាន​ដោយ​គ្រឿង​សង្ហា​រឹម​ល្អ​ស្អាត​និង​មាន​តម្លៃ​ថ្លៃ​ដែល​វា​ត្រូវ​បាន​គេ​កែច្នៃ​ពី​ឈើ​ល្អ​ប្រណិត​ដែល​ជា​ប្រភេទ​ឈើ​កម្រ ​និង​មិន​ងាយ​ក្នុង​ការ​ដាំ​ឲ្យ​ឆាប់​ធំ​លូត​លាស់​សម្រាប់​បម្រើ​បម្រាស់​ឲ្យ​បាន​គ្រប់​គ្រាន់​និង​ទាន់​តម្រូវ​ការ​ឡើយ​។ដូច្នេះ​យើង​គប្បី​ងាក​មក​ប្រើ​របស់​របរ​តុប​តែង​គេហដ្ឋាន​បែប​ធម្មជាតិ​ដែល​ងាយ​រក ងាយ​កែ​ច្នៃ​និង​មិន​ប៉ះពាល់​ដល់​ការ​ប្រែ​ប្រួល​នៃ​បរិស្ថាន​ដោយ​ការ​ប្រើ​ប្រាស់​ដើម​ឫស្សី​ដើម្បី​តុប​តែង​ផ្នែក​ខាង​ក្រៅ​និង​ខាង​ក្នុង​គេហដ្ឋាន​។ ការ​តុប​តែង​ជា​មួយ​នឹង​ឫស្សី​បាន​នាំ​មក​នូវ​ការ​រួម​ចំណែក​ដល់​ការ​ជួយ​សង្គ្រោះ​បរិស្ថាន​ពី​ការ​​ប្រើ​ប្រាស់​ឈើ​កម្រ​ដោយ​វា​ត្រូវ​បាន​កាត់​បន្ថយ​ព្រោះ​ឫស្សី​អាច​ដុះ​ត្រឡប់​មក​វិញ​បាន​ទាន់​តម្រូវ​ការ​។ នេះ​អាច​ជា​អ្វី​ដែល​អ្នក​កំពុង​តែ​ស្វែង​រក​ហើយ​យើង​នឹង​បង្ហាញ​អ្នក​នូវ​គំនិត​មួយ​ចំនួន​ទៅ​លើ​របៀប​អនុវត្តន៍​កែ​ច្នៃ​ឫស្សី​ចូល​ទៅ​ក្នុង​ការ​តុប​តែង​ផ្ទះ​របស់​អ្នក​។ សូម​មើល​ការ​តុប​តែង​ខាងក្រោម​នេះ​ដើម្បី​ទទួល​បាន​ការ​បំផុស​គំនិត​កែ​ច្នៃ​៖

-ការ​តុប​តែង​ជា​មួយ​កញ្ចក់​ដែល​បាន​បង្កើន​នូវ​សោភ័ណ​ភាព

-ការ​តុប​តែង​ជា​ជើង​ដាក់​ទៀន​ដែល​​ដាក់​លំអ​ក្នុង​បន្ទប់​គេង​និង​បន្ទប់​ទឹក​ដែល​បាន​ធ្វើ​ឲ្យ​ក្នុង​បន្ទប់​មាន​ក្លិន​ឫស្សី​

-ការ​តុប​តែង​ធ្វើ​ជា​ចង្កៀង​អំពូល​គួរ​ឱ្យ​ស្រឡាញ់​សម្រាប់​បន្ទប់​ទទួល​ភ្ញៀវ​

 

-ការ​តុប​តែង​​សម្រាប់​ដាក់​សម្ភារៈ​សិក្សា​និង​ការិយាល័យ​ដែល​ជួយ​លំអ​ដល់​តុ​ផង​ដែរ​

-ការ​តុប​តែង​ជា​បំពង់​សម្រាប់​ដាក់​ឧបករណ៍​ផ្ទះ​បាយ​

-ការ​កែ​ច្នៃ​ជា​ស៊ុម​រូបភាព​ល្អ​ឥត​ខ្ចោះ​

 

-ការ​កែ​ច្នៃ​ជា​បំពង់​ដាក់​ផ្កា​ដែល​ជា​លក្ខណៈ​ធម្មជាតិ​សុទ្ធ​សាធ​

 

-ការ​តុប​តែ​ជា​បង្គោល​ឫស្សី​

 

-ការ​ច្នៃ​ជា​កណ្ដឹង​ខ្យល់​

 

-ការ​ច្នៃ​ជា​ជើង​តុ​កញ្ចក់​ឬ​ជា​តុ​​​​បស្សី​

-ការ​ច្នៃ​ជា​បំពង់​សម្រាប់​ដាក់​ដប​ស្រា​

 

-ការ​តុប​តែង​ជញ្ជាំង​

 

-ការ​ច្នៃ​ជា​សួន​ច្បារ​បញ្ឈរ​សម្រាប់​រុក្ខជាតិ​វល្លិ​

 

-ការ​ច្នៃ​សម្រាប់​រៀប​ចំ​ទុក​ដាក់​គ្រឿង​អលង្ការ

ប្រភព៖ 

អត្ថបទដោយ៖ Samrach

  • អត្ថប្រយោជន៏ដែលអ្នកមិនធ្លាប់ចាប់អារម្មណ៍សម្រាប់ក្នុងការកែច្នៃដោយដើមឬស្សី已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: