She’s gone ពី​បុរស​ជន​ជាតិ ឥណ្ឌូនេស៊ី​ម្នាក់​ស្រែក​សាហាវ​ជាង​ម្ចាស់​បទ​ដើម​ទៀត

តាមរយៈ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់​អង្គុយ​ច្រៀង​ខារ៉ាអូខេ​ តែ​មើល​ទៅ​មិន​សម​ជា​អ្នក​ដែល​ច្រៀង​ពីរោះ​ទាល់​តែ​សោះ មិន​តែ​ប៉ុណ្ណោះ​​មុន​ពេល​ដែល​មិន​ទាន់​ដល់​កន្លែង​ដែល​ត្រូវ​ច្រៀង​ បុរស​ម្នាក់​នេះ​បាន​ជក់​បារី​យ៉ាង​ឡូយ កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​កាន់​តែ​គិត​ថា​បុរស​ម្នាក់​នេះ​នឹង​មិន​មាន​សំឡេង​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ។

តែ​នៅ​ពេល​ដែល​ភ្លេង​​​បើក​ក្បាល​បទ​ចម្រៀង​​ចាប់​ផ្ដើម​បញ្ចប់​ ឃ្លា​ដែល​ត្រូវ​​ច្រៀង​ក៏​​បាន​ចូល​មក​ដល់​ បុរស​ម្នាក់​នោះ​បាន​ចាប់​កាន់​ក្បាល​មីក្រូហ្វូន​បង្ហើរ​សំនៀង ធ្វើ​អ្នក​ទស្សនា​គ្រប់​គ្នា នឹង​ស្មាន​មិន​ដល់​ព្រោះ​គាត់​អាច​ច្រៀង​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ កាន់​តែ​អស្ចារ្យ​ជាង​នេះ​ទៀត ត្រង់​​តុង​ស្រែក​គាត់​បាន​ប្រើប្រាស់​សំឡេង​របស់​គាត់​ស្រែក​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​វីដេអូ​មួយ​នេះ​ព្រឺ​សម្បុរ​គ្រប់​គ្នា គឺ​គាត់​បាន​ស្រែក​រហូត​ទៅដល់​​ពី​តង់​ ដោយ​មិន​បែក​សំឡេង ក៏​ដូចជា​ដាច់​សំឡេង​ឡើយ ដែល​នេះ​មិន​ចាញ់​ម្ចាស់​បទ​ដើម​នោះ​ទេ។

តាម​ប្រភព​ពី​គេហទំព័រ​របស់​ហ្វីលីពីន​មួយ​បាន​បញ្ជាក់​ថា​​បុរស​ដែល​ច្រៀង​ នៅ​ក្នុង​វីដេអូ​ចម្រៀង​មួយ​នេះ​​មានឈ្មោះ​ថា Denden Gonjalez ជនជាតិ​ហ្វិលីពីន ដោយ​សារ​សមត្ថភាព​ដ៏​ពិសេស​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​គាត់ ហើយ​សព្វ​ថ្ងៃ​នេះ គាត់​គឺជា​តារា​ចម្រៀង​ម្នាក់​ប្រចាំ​នៅ​ប្រទេស ហ្វីលីពីន​នេះ​ផង​ដែរ។

ចង់​ដឹង​ថា គាត់​ច្រៀង​ពីរោះ​យ៉ាង​ណា​ទស្សនា​ទាំង​អស់គ្នា ៖ ​​​

គួរ​បញ្ជាក់​ផង​ដែរ​ថា She’s gone គឺ​ជាបទ​ចម្រៀង​របស់​ក្នុង​តន្រ្តីរ៉ករបស់​សហរដ្ឋអាមេរិកមួយ​ដែល​មាន​ឈ្មោះថា Steelheart ឬ Red Alert ​ដែរ​បាន​ចេញ​តាំង​ពី​ឆ្នាំ ១៩៩១ មក​ម្ល៉េះ៕

ប្រភព ៖ Youtube
អត្ថបទដោយ ៖ Mr Dee

  • She’s gone ពី​បុរស​ជន​ជាតិ ឥណ្ឌូនេស៊ី​ម្នាក់​ស្រែក​សាហាវ​ជាង​ម្ចាស់​បទ​ដើម​ទៀត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: