Jose Mourinho ៖ គ្រប់​ក្លឹប​ទាំង​អស់​សុទ្ធ​តែ​ចង់​ជួប​ Chelsea នៅ​ Champion League

គ្រូ​បង្វឹក​របស់​ក្លឹប​តោ​ខៀវ​ Chelsea លោក​ Jose Mourinho បាន​លើក​ឡើង​ថា​ក្រុម​របស់​លោក​កំពុង​ក្លាយ​ជា​គោល​ដៅ​ដែល​ក្លឹប​ផ្សេងៗ​ជា​ច្រើន​ចង់​ជួប​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ Champion League ។

ដោយ​លោក​ Mourinho បាន​និយាយ​ថា « ដោយ​សារ​ទម្រង់​លេង​ក្នុង​លីក​របស់​ពួក​យើង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​គ្រប់​ក្លឹប​នៅ​ក្នុង​ Champion League សុទ្ធ​ចង់​ប្រកួត​ជាមួយ​ពួក​យើង ។ គ្រប់​ក្លឹប​ភាគ​ច្រើន​មិន​ចង់​ជួប​ Barcelona , Real Madrid , At Madrid ឬ​ក៏​ Bayern Munich នោះ​ព្រោះ​ទម្រង់​លេង​របស់​ពួក​គេ​កំពុង​តែ​ខ្លាំង​ » ។

ប៉ុន្តែ​លោក​ Mourinho បាន​បន្ថែម​ថា « តែ​យ៉ាង​ណា​បើ​ទោះ​ជា​ទម្រង់​លេង​ក្លឹប​យើង​ធ្លាក់​ចុះ​ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​យើង​មិន​អាច​បន្ត​ដើម្បី​ឈ្នះ​ពាន​ Champion League នោះ​ទេ​ ដូចនេះ​យើង​នឹង​ព្យាយាម​​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ » ។

គួរ​បញ្ជាក់​ថា​ក្លឹប​ Chelsea ទើប​តែ​អាច​ឆ្លង​មក​លេង​វគ្គ​បន្ត​ Champion League ក្រោយ​បំបាក់​ក្លឹប​ Porto កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ហើយ​ឈរ​នៅ​លេខ​១​ក្នុង​ពូល​ ដូចនេះ​គេ​ត្រូវ​ចាប់​ឆ្នោត​ដើម្បី​ជួប​ក្លឹប​ដែល​ឈរ​នៅ​ចំណាត់​លេខ​២​ក្នុង​ពូល​ផ្សេងៗ​ដូច​ជា​ក្លឹប ៖ PSG , PSV , Benfica , Juventus , Roma ឬ​ Gent ជា​ដើម​ ។

តើ​ប្រិយមិត្ត​ចង់​ឲ្យ​  Chelsea ជួប​ក្លឹប​ណា​ដែរ​នៅ​វគ្គ​១៦​នៃ​  Champion League នេះ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Jose Mourinho ៖ គ្រប់​ក្លឹប​ទាំង​អស់​សុទ្ធ​តែ​ចង់​ជួប​ Chelsea នៅ​ Champion League已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: