រឿង​ភាគ​របស់​ YoonA “God of War, Zhao Yun” ទទួល​បាន​ចំណាត់​ថ្នាក់​កំពូល

YoonA ដែល​ជា​សមាជិក​ស្រី​ឆ្នើម​នៃ​ក្រុម​ចម្រៀង​នារី​ Girls’ Generationកំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ក្រោយ​ពី​បាន​ចូល​រួម​សម្ដែង​រឿង​ភាគ​ចិន។

រឿង​ភាគ​របស់​ YoonA “God of War, Zhao Yun” ទទួល​បាន​ចំណាត់​ថ្នាក់​កំពូល

កាលពី​ថ្ងៃ​ទី​៣​ខែ​មេសា “” ត្រូវ​បាន​ចាក់​ផ្សាយ​​នៅ​លើ​កញ្ចក់​ទូរទស្សន៍ Hunan TV ហើយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​មួយ​នៃ​ការ​មើល​លក្ខណៈ​ជាតិ​ចំនួន ១.៧៣​ភាគរយ។​ នៅ​ក្នុង​ប្រទេស​ចិន​ ការ​កើន​ឡើង​មួយ​ភាគ​រយ​​បែប​នេះ​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទូទាំង​ប្រទេស​ បាន​បង្ហាញ​ពី​​កម្មវិធី​ដែល​ទទួល​បាន​ជោគជ័យ​ ព្រម​ទាំង​បង្ហាញ​ពី​ប្រជាប្រិយ​ភាព​និង​ឥទ្ធិពល​យ៉ាង​ខ្លាំង​របស់​នាង​នៅ​ក្នុង​ប្រទេស​មួយ​នេះ។
រឿង​ភាគ​នេះ​ផង​ដែរ​ គឺ​ជា​រឿង​ភាគ​បែប​ប្រវត្តិសាស្ត្រ​ ដែល​និយាយ​អំពី​​យោធា​ដ៏​ល្បីល្បាញ​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា Zhao Yun ដែល​​រស់​នៅ​ក្នុង​នគរ​មួយ។​ YoonA ដើរ​តួ​ជា​នារី​ម្នាក់​ដ៏​ស្រស់​ស្អាត​មាន​ឈ្មោះ​ថា​  Xiaohou Qing Yi ដែល​ក្រោយ​មក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់ Zhao Yun។

រឿង​នេះ​ត្រូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​តាំង​ពី​​មុន​ពេល​ការ​ចាក់​ផ្សាយ​មក​ម៉្លេះ​​ ដោយសារ​តែ​មាន​ការ​ចូល​រួម​សម្ដែង​របស់​កំពូល​របស់​ប្រទេស​ចិន​គឺ​លោក  Lin Geng Xin។ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Ting Yang-Kuo ដែល​ជា​ជន​ជាតិ​ចិន រឿង​ភាគ​មួយ​នេះ​បាន​ផ្ដល់​នូវ​ ការ​ផលិត​ដែល​មាន​គុណភាព​ខ្ពស់ ​ដែល​ច្បាស់​ទទួល​បាន​បាន​ការ​គាំ​ទ្រ​ច្រើន​ពី​ទស្សនិកជន។

ចូរ​ក្រឡេក​មើល​​​ភាគ​ដំបូង​​នៃ​រឿង​នេះ​ដូច​តទៅ៖

ប្រភព ៖ 

ដោយ ៖ Gemini Fleta

  • រឿង​ភាគ​របស់​ YoonA “God of War, Zhao Yun” ទទួល​បាន​ចំណាត់​ថ្នាក់​កំពូល已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: