​សំដី​មាស​ទាំង ៩ ឃ្លា ដែល​ឪពុក​ម្តាយ គួរ​និយាយ​ដាក់​កូន​រាល់ថ្ងៃ ដើម្បីឲ្យ​គេ​ឆ្លាត និង​ក្លាយជា​មនុស្ស​ល្អ​

​សំដី​មាស​ទាំង ៩ ឃ្លា ដែល​ឪពុក​ម្តាយ គួរ​និយាយ​ដាក់​កូន​រាល់ថ្ងៃ ដើម្បីឲ្យ​គេ​ឆ្លាត និង​ក្លាយជា​មនុស្ស​ល្អ​

ឪពុក​ម្តាយ​ភាគច្រើន មិន​បាន​នឹកគិត​ឃើញ​ទេ​ថា រាល់​ពាក្យ​សំដី ដែល​អ្នក​ប្រើ​ប្រចាំថ្ងៃ អាច​ជះឥទ្ធិពល​ចំពោះ​សុខភាព ការលូតលាស់ ការរៀនសូត្រ និង​អត្ត​ច​រឹត​របស់​កូន​។​

​ថ្ងៃនេះ គេហទំព័រ​សុខភាព Health.com.kh នឹង​បង្ហាញ​អំពី​សារៈប្រយោជន៍ និង​ការប្រើប្រាស់​ពាក្យ​សម្តី​របស់​អ្នក ដើម្បី​ឲ្យមាន​ប្រយោជន៍ និង​ជះឥទ្ធិពល​ល្អ សម្រាប់​កូន​របស់​អ្នក​។​

​សូម​និយាយ​ពាក្យ​ទាំងនេះ ជាមួយនឹង​កូន​របស់​អ្នក ឲ្យបាន​ញឹកញាប់ ដើម្បីឲ្យ​គេ​ដឹងថា អ្នក​ស្រឡាញ់ យកចិត្តទុកដាក់ និង​បារម្ភ​ទៅ​លើ​រូបគេ​។

គេហទំព័រ​សុខភាព​ជឿ​ជា​ក់ថា មិន​ថា​កូនក្មេង ឬ​មនុស្ស​ធំ​ទេ ការ​សប្បាយចិត្ត ការសរសើរ និង​ការលើកទឹកចិត្ត គឺជា​អ្វី​ដែល​ពួកគេ​ត្រូវការ​។​
១. ប៉ា​ម៉ាក់ ទុកចិត្ត​លើ​កូន​ហើយ​!
២. កូន​ពូកែ​ណាស់ កុំ​ទាន់​បាក់​ទឹកចិត្ត ខំ​បន្តទៀត​កូន​!
៣. ថ្ងៃនេះ នៅ​សាលា​យ៉ាងម៉េច​ដែរ​កូន​?
៤. ប៉ា​ម៉ាក់ នៅក្បែរ​កូន​ជានិច្ច​!
៥. ប៉ា​ម៉ា​ក់មាន​មោទនភាព ចំពោះ​រូប​កូន​ណាស់​!
៦. គ្រប់យ៉ាង​នឹង​ល្អប្រសើរ​! កុំ​ព្រួយ​កូន​សម្លាញ់​!
៧. អរគុណ ដែល​បាន​ជួយ​ប៉ា​ម៉ាក់​!
៨. តើ​កូន​នឹង​ធ្វើ​អ្វី​បន្តទៀត​?
៩. ប៉ា​ម៉ាក់​ស្រឡាញ់​កូន​៕

ប្រភព ៖ Brightside.me
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​សំដី​មាស​ទាំង ៩ ឃ្លា ដែល​ឪពុក​ម្តាយ គួរ​និយាយ​ដាក់​កូន​រាល់ថ្ងៃ ដើម្បីឲ្យ​គេ​ឆ្លាត និង​ក្លាយជា​មនុស្ស​ល្អ​已关闭评论
  • 20 views
  • Hide Sidebar
    A+