រឿង​រ៉ាវ​៧​យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ពេល​ព្រឹក​ព្រលឹម

ភ្លាមៗ​ក្រោយ​ពេល​អ្នក​ភ្ញាក់​ពី​ដំណេក​ មាន​សកម្មភាព​ជាក់​លាក់​មួយ​ចំនួន​ដើម្បី​ជួយ​អោយ​លោក​អ្នក​មាន​សុខភាព​ល្អ។​ សកម្មភាព​ទាំង​នោះ​មាន​ដូចជា​ ការ​ញ៉ាំ​ទឹក​មួយ​កែវ​ ការ​រត់​ហាត់​ប្រាណ​ ការ​ប្រលែង​លេង​ជា​មួយ​នឹង​សត្វ​ចិញ្ចឹម​ ការ​អាន​សៀវភៅ​ ការ​ធ្វើ​លំហាត់​ប្រាណ​ផ្សេងៗ​ ការ​ធ្វើ​សមាធិ ក៏​ដូច​ជា​ការ​ញ៉ាំ​អាហារ​​ពេល​ព្រឹក​ដែល​ធ្វើ​អោយ​មាន​សុខភាព​ល្អ។

ទោះ​បី​ជា​យើង​​ដឹង​ហើយ​ថា​សកម្មភាព​ទាំង​នោះ​នឹង​ធ្វើ​អោយ​យើង​មាន​សុខភាព​ល្អ​​ក៏​ដោយ​ ក៏​មនុស្ស​ចំនួន​នៅ​តែ​មិន​ចាប់​អារម្មណ៍​​នឹង​ធ្វើ​វា​​ឡើយ​។​ ដោយ​មាន​​ការ​ស្ទង់​មតិ​ថ្មីៗ​នេះ​ អ្នក​ជំនាញ​ខាង​សុខភាព​​បាន​រក​ឃើញ​ថា​ សកម្មភាព​ដែល​ធ្វើ​អោយ​មាន​សុខភាព​ល្អ​​ក៏​អាច​នឹង​ធ្វើ​អោយ​លោក​អ្នក​មាន​អារម្មណ៍​ល្អ​ពេញ​មួយ​ថ្ងៃ។​

តាម​ពិត​ទៅ​ មនុស្ស​ជោគជ័យ​​ភ្ញាក់​ពី​ដំណេក​លឿន​ ហើយ​​តែង​មាន​ទម្លាប់​ធ្វើ​​អោយ​ខ្លួន​ពួកគេ​មាន​សុខភាព​ល្អ។​

ឥលូវ​នេះ​ចូរ​ពិភាក្សា​អំពី​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​អ្នក​ពុំ​គួរ​ធ្វើ​នៅ​ពេល​ព្រឹក៖

១. ការ​ជក់​បារី​

រឿង​រ៉ាវ​៧​យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ពេល​ព្រឹក​ព្រលឹម

ការ​សិក្សា​ថ្មី​មួយ​​ បាន​អោយ​ដឹង​ថា​ការ​ជក់​បារី​ភ្លាមៗ​ក្រោយ​ពេល​អ្នក​ភ្ញាក់​ពី​គេង​ អាច​នឹង​បង្កើន​ហានិភ័យ​នៃ​ជម្ងឺ​មហារីក​។​ វា​ជា​ការ​ប្រសើរ​ក្នុង​ការ​រង់​ចាំ​​៣ទៅ៤​ម៉ោង​ក្នុង​ការ​ជក់​ ក្រោយ​ពេល​អ្នក​ភ្ញាក់​ពី​ដំណេក។

២. ការ​ទទួល​ទាន​ស្រា

រឿង​រ៉ាវ​៧​យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ពេល​ព្រឹក​ព្រលឹម

​ក្រៅ​ពី​ផល​ប៉ះ​ពាល់​​ជា​ច្រើន​ពី​ជាតិ​អាល់កុល​ ការ​ផឹក​ស្រា​នៅ​ពេល​ព្រឹក​​នឹង​ធ្វើ​អោយ​លោក​អ្នក​ងប់ងុល​នឹង​ការ​ទទួល​ទាន​វា​ ដែល​មាន​ន័យ​ថា​លោក​អ្នក​​ដើរ​ដល់​ដំណាក់​កាល​មួយ​ដែល​លោក​អ្នក​មិន​អាច​​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​របស់​លោក​អ្នក​ដោយ​ការ​មិន​ទទួល​ទាន​ស្រា​នោះ​ឡើយ។

៣. ការ​ឈ្លោះ​ប្រកែក​គ្នា​

រឿង​រ៉ាវ​៧​យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ពេល​ព្រឹក​ព្រលឹម

វា​ជា​ល្អ​មួយ​ក្នុង​ការ​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​របស់​លោក​អ្នក​​ដោយ​រឿង​រ៉ាវ​វិជ្ជមាន​។ ការ​​ជ្រើស​រើស​យក​ភាព​ឈ្មោះ​ប្រកែក​គ្នា​​ជា​មួយ​ដៃ​គូ​របស់​លោក​អ្នក​ ឬ​ក៏​អ្នក​ដទៃ​ក្នុង​ពេល​ព្រឹក​ព្រហាម អាច​នឹង​ធ្វើ​អោយ​អារម្មណ៍​របស់​លោក​អ្នក​តប់​ប្រមល់​ពេញ​មួយ​ថ្ងៃ។​

៤. ការ​ញ៉ាំ​អាហារ​ហឹរ

រឿង​រ៉ាវ​៧​យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ពេល​ព្រឹក​ព្រលឹម

វា​ជា​ការ​ល្អ​ប្រសើរ​​ក្នុង​ការ​ទទួល​ទាន​អាហារ​ដែល​​មាន​រស​ជាតិ​ធម្មតា​​ជា​ជាង​អាហារ​ដែល​មាន​រសជាតិ​ហឹរ​នៅ​ពេល​ព្រឹក​ ព្រោះ​ថា​វា​អាច​ដុត​ក្រពះ​របស់​លោក​អ្នក​បាន។

៥. ការ​ទទួល​ទាន​កាហ្វេ

រឿង​រ៉ាវ​៧​យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ពេល​ព្រឹក​ព្រលឹម

មនុស្ស​ស្ទើរ​ពេញ​ពិភពលោក​ទាំង​មូល​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​​ដោយ​ការ​ទទួល​ទាន​កាហ្វេ​មួយ​ពែង។ យ៉ាង​ណា​មិញ​ អ្នក​ជំនាញ​ខាង​សុខភាព​​និយាយ​ថា​ ការ​ធ្វើ​បែប​នេះ​​នឹង​បង្ក​អោយ​មាន​កម្រិត​ក័រទីសុល។​ ម៉្លោះ​ហើយ​ យក​ល្អ​លោក​អ្នក​គួរ​តែ​ទទួល​វា​ក្រោយ​ពេល​ចាប់​ផ្ដើម​ធ្វើ​ការងារ។

៦. មើល​រឿង​កាប់​ចាក់

រឿង​រ៉ាវ​៧​យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ពេល​ព្រឹក​ព្រលឹម

ប្រសិន​បើ​លោក​អ្នក​មាន​ទម្លាប់​បើក​ទូរទស្សន៍​មើល​បន្ទាប់​ពី​ភ្ញាក់​ពី​គេង​ ចូរ​មើល​រឿង​ណា​ដែល​ធ្វើ​អោយ​លោក​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​​ជា​ជាង​ការ​មើល​រឿង​បែប​ហិង្សា​ ព្រោះ​ថា​រឿង​បែប​នេះ​អាច​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​លោក​អ្នក​​ ហើយ​អាច​ធ្វើ​អោយ​លោក​អ្នក​មាន​អារម្មណ៍​មិន​ស្រស់​ស្រាយ​ពេញ​មួយ​ថ្ងៃ។

៧. អង្គុយ​ដោយ​ភាព​ខ្ជិល​ច្រអូស

រឿង​រ៉ាវ​៧​យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ពេល​ព្រឹក​ព្រលឹម

វា​ជា​ការ​ប្រសើរ​ក្នុង​ការ​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​របស់​លោក​អ្នក​ដោយ​សកម្ម​ ជា​ជាង​ការ​ខ្ជិល​ច្រអូស​នៅ​នឹង​មួយ​កន្លែង​មិន​ព្រម​ធ្វើ​អី​។ អ្នក​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​អត់​ប្រយោជន៍​​ប្រសិន​បើ​លោក​អ្នក​មិន​ព្រម​ធ្វើ​អ្វី​សោះ​។

ប្រភពៈ boldsky

ដោយៈ Gemini Fleta ​

  • រឿង​រ៉ាវ​៧​យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ពេល​ព្រឹក​ព្រលឹម已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: