យល់​យ៉ាង​ណា​ដែរ​បើ​ Beckham សម្ដែង​ជា​តួ​អង្គ​ James Bond

David Beckham ត្រូវ​បាន​គេ​រាយការណ៍​ថា​គ្រោង​និង​សម្ដែង​ជា​ជា​តួអង្គ​ James Bond នេះ​បើ​យោង​តាម​សារព័ត៌មាន​ Daily Mail ។ ដោយ​អតីត​តារា​បាល់​ទាត់​ឆ្នើម​វ័យ​៤០​គ្រោង​និង​ដើរ​តួ​បន្ត​ពី​តួអង្គ​ James Bond មុន​គឺ​លោក​ Daniel Craig ដែល​ផុត​កុង​ត្រា​ជាមួយ​ផលិតកម្ម​ ។

ខណៈ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ជំរុញ​ទឹក​ចិត្ត​ Beckham ជា​ខ្លាំង​ដើម្បី​ឲ្យ​រូប​គេ​ចូល​រួម​សម្ដែង​ក្នុង​ស្រឡាយ​ខ្សែ​ភាព​យន្ត​ប្រភេទ​បាញ់​ប្រហារ​ដ៏​ល្បី​ល្បាញ​មួយ​នេះ​ ។

តែ​ដោយ​ឡែក​ David Beckham កំពុង​តែ​ពិចារណា​ថា​តើ​គាត់​គួរ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​នេះ​ឬ​យ៉ាង​ណា​ ។ គួរ​បញ្ជាក់​ថា​ Beckham និង​ផលិតករ​ដឹកនាំ​ខ្សែ​ភាព​យន្ត​នេះ​គឺ​លោក​ Guy Ritchieក៏​ធ្លាប់​បាន​សហការ​ថត​ជា​មួយ​ខ្សែ​ភាព​យន្ត​ខ្លីៗ​ពី​មុន​រួច​មក​ហើយ​ ។

Beckham បាន​និយាយ​ថា​ « ខ្ញុំ​ជា​មិត្ត​ភក្ដិ​ជា​មួយ​និង​ Guy ហើយ​ខ្ញុំ​ជឿ​ជាក់​លើ​គាត់​ ។ គាត់​នឹង​មិន​ជ្រើស​យក​ខ្ញុំ​ទេ​បើ​គិត​ថា​ខ្ញុំ​មិន​សាក​សម​និង​ខ្សែ​ភាពយន្ត​នេះ​ » ។

សូម​រំលឹក​ថា​​កាល​ពី​ពេល​ថ្មីៗ​នេះ​ David Beckham ទើប​បញ្ចប់​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​មួយ​ដែល​មាន​រយៈ​ពេល​៥​នាទី​ដែល​មាន​ចំណង​ជើង​ថា​ Out law ៕

តើ​ប្រិយ​មិត្ត​គាំទ្រ​  Beckham សម្ដែង​ជា​តួអង្គ​ James Bond អត់ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • យល់​យ៉ាង​ណា​ដែរ​បើ​ Beckham សម្ដែង​ជា​តួ​អង្គ​ James Bond已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: