អ្នក​ចូលចិត្ត​ថត​រូប​Selfies ច្រើន​​មិន​មាន​ភាព​ទាក់ទាញ​ដូច​​គិត​នោះ​ទេ​ ហេតុ​អ្វី​?

យោងតាមការសិក្សាមួយដែលត្រូវបានបោះពុម្ពនៅក្នុងទស្សនាវដ្ដី ចិត្តវិទ្យាសង្គម និងវិទ្យាសាស្ត្រនៃបុគ្គលិកលក្ខណៈ (Social Psychological and Personality Science) បានបង្ហាញថា អ្នកដែលចូលចិត្តថតរូបSelfieមិនត្រឹមតែមើលទៅដូចជាមនុស្សដែលស្រលាញ់ងប់ងុលនិងខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមនុស្សដែលមានការយល់ឃើញខុសពីភាពទាក់ទាញរបស់ខ្លួនផងដែរ។

ការស្រាវជ្រាវបានពិនិត្យមើលលើការយល់ឃើញរបស់អ្នកដែលចូលចិត្តថតរូបSelfie និងអ្នកមិនថតរូបSelfie ព្រមទាំងអ្នកខាងក្រៅដើម្បីវាយតម្លៃលើភាពទាក់ទាញរបស់អ្នកថតរូបSelfie។ តាមការស្រាវជ្រាវនេះឃើញថា អ្នកចូលចិត្តថតរូបSelfie តែងយល់ឃើញថាខ្លួនឯងមានភាពទាក់ទាញ និងគួរឲ្យចូលចិត្តនៅក្នុងរូបថតSelfieរបស់ខ្លួន ជាងរូបនៅក្នុងរូបថតរបស់អ្នកដទៃ ចំណែកអ្នកមិនថតរូបSelfieវិញ មើលឃើញថារូបថតទាំងពីរប្រភេទមានភាពស្រដៀងគ្នា មិនខុសប្លែកគ្នានោះទេ។

ចុងក្រោយ គឺការវាយតម្លៃពីអ្នកខាងក្រៅ ដែលអ្នកទាំងអស់នេះ បានបញ្ជាក់ថា អ្នកចូលចិត្តថតរូបSelfie មានលក្ខណៈទាក់ទាញ និងគួរឲ្យចូលចិត្តតិចជាងអ្នកដទៃ ហើយមើលទៅដូចជាមនុស្សដែលស្រលាញ់ងប់ងុលតែនិងខ្លួនឯងច្រើន។
យ៉ាងណាក៏ដោយ វាហាក់ត្រូវមានកិច្ចការត្រូវធ្វើជាច្រើនទៀត ដើម្បីបញ្ឈប់ការថតរូបSelfie ដែលកំពុងតែមានការពេញ និយមខ្លាំងពិបាកនឹងបញ្ឈប់ បើទោះបីលទ្ធផលនៃការសិក្សាខាងលើគួរឲ្យចាប់អារម្មណ៍ និងឆ្លុះបញ្ចាំងជ្រៅច្បាស់ក៏ដោយ។

ប្រែសម្រួល ៖ Sophany
ប្រភព៖

  • អ្នក​ចូលចិត្ត​ថត​រូប​Selfies ច្រើន​​មិន​មាន​ភាព​ទាក់ទាញ​ដូច​​គិត​នោះ​ទេ​ ហេតុ​អ្វី​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: