ស្គាល់​កីឡាករ​ឆ្នើម​រូប​នេះ​ទេ​ឥឡូវ​គាត់​ប្រកាស​ពី​ថ្ងៃ​ចូល​និវត្ត​ហើយ​

អតីត​កីឡាករ​ដ៏​ឆ្នើម​របស់​ក្លឹប​ Arsenal ហើយ​ក៏​ជា​សមាជិក​ជួយ​បារាំង​ឈ្នះ​ពាន​ FIFA World Cup ឆ្នាំ​១៩៩៨ ​គឺកីឡាករ Robert Pires បាន​ប្រកាស​ពី​ថ្ងៃ​ដែល​លោក​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​បាល់​ទាត់​ហើយ​ ។

ដោយ Pires បាន​និយាយ​ប្រាប់​ទៅ​ beiN Sport ថា​ « បច្ចុប្បន្ន​ខ្ញុំ​មាន​វ័យ​៤២​ឆ្នាំ​ទៅ​ហើយ​ ត្រូវ​តែ​ដល់​ពេល​និយាយ​ថា​ឈប់​ពី​បាល់​ទាត់​ ហើយ​ទុក​ឱកាស​ឲ្យ​ក្មេងៗ​គេ​បង្ហាញ​សមត្ថភាព​របស់​ពួក​គេ​វិញ​ម្ដង​ ។ ខ្ញុំ​នឹង​ចូល​និវត្តន៍​ក្រោយ​ចប់​កុង​ត្រា​ជាមួយ​ FC Goa នៅ​ខែ​មីនា​ខាង​មុខ​នេះ​ » ។

កីឡាករ​ Robert Pires បាន​ចាប់​ផ្ដើម​អាជីព​ដំបូង​នៅ​ឆ្នាំ​១៩៩៣​ហើយ​គាត់​ធ្លាប់​លេង​នៅ​ក្លឹប​ចំនួន​៦​គឺ​ Metz ( ១៩៩៣-១៩៩៨ ) , Marseille ( ១៩៩៨-២០០០ ) , Arsenal ( ២០០០-២០០៦ ) , Villareal ( ២០០៦-២០១០ ) , Aston Villa ( ២០១០-២០១១ ) និង​ចុង​ក្រោយ​គឺ​ក្លឹប​ FC Goa នៅ​ប្រទេស​ឥណ្ឌា​ ។

ហើយ​ក្លឹប​ដែល​ Pires ជោគជ័យ​បំផុត​គឺ​ Arsenal ដោយ​ក្នុង​ការ​ស្នាក់​៦​ឆ្នាំ​ជាមួយ​ក្លឹប​អង់គ្លេស​មួយ​នេះ​កីឡាករ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៦២​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៨៩​ប្រកួត​ ហើយ​បាន​រួម​ចំណែក​ជួយ​ Arsenal ក្លាយ​ជា​ជើង​ឯក​ Premier League ចំនួន​២​លើក​ , FA Cup ចំនួន​៣​លើក​ , FA Community Shield ចំនួន​២​លើក​ នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Champion League កាល​ពី​ឆ្នាំ​ ២០០៥-២០០៦​ តែ​ចាញ់​ក្រោម​ដៃ​ Barcelona ។

ដោយ​ឡែក​សម្រាប់​ជម្រើស​ជាតិ​បារាំង​កីឡាករ​ Pires បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៧៩​ប្រកួត​ ហើយ​គេ​សមាជិក​មួយ​រូប​ដែល​ជួយ​ជម្រើស​ជាតិ​បារាំង​ឈ្នះ​ពាន​ FIFA World Cup ១៩៩៨ , ជួយ​បារាំង​ឈ្នះ​ Euro ២០០០ , នឹង​ឈ្នះ​ពាន​ FIFA Confederation Cup ២​លើក​គឺ​នៅ​ឆ្នាំ​ ២០០១​និង​២០០៣​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

 

  • ស្គាល់​កីឡាករ​ឆ្នើម​រូប​នេះ​ទេ​ឥឡូវ​គាត់​ប្រកាស​ពី​ថ្ងៃ​ចូល​និវត្ត​ហើយ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: