Ramos ៖ បើ​ដឹង​មុន​ថា​ខ្ញុំ​ត្រូវ​បណ្ដេញ​ចេញ​ក្រុម​ឈ្នះអញ្ចឹង​​ ខ្ញុំ​ចេញ​តាំង​ពី​យូរ​

ក្រោយ​ពី​ក្លឹប​ Real Madrid បាន​យក​ឈ្នះ​២​ទល់​នឹង​១​លើ​ Barcelona ប្រធាន​ក្រុម​របស់​ក្លឹប​ Real Madrid គឺ​កីឡាករ​ Sergio Ramos និយាយ​បែប​កំប្លែង​ទៅ​កាន់​អ្នក​កាសែត​ថា​បើ​ដឹង​មុន​ថា​ខ្ញុំ​ត្រូវ​បណ្ដេញ​ចេញ​ក្រុម​ឈ្នះ​អញ្ចឹង​ខ្ញុំ​ចេញ​តាំង​ពី​យូរ​ ។

ដោយ​យោង​តាម​ Goal កីឡាករ​ Ramos បាន​និយាយ​ថា​ « ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​ក្លឹប​របស់​យើង​អាច​សង​សឹក​ដូច​ការ​រំពឹង​ទុក​ ។ ហើយ​ពួក​យើង​បាន​កាន់​តែ​មាន​ទំនុក​ចិត្ត​ខ្លាំង​ជាង​មុន​ក្នុង​ការ​ប្រជែង​យក​ពាន​ La Liga ជា​ថ្មីៗ​ក្រោយ​ទទួល​ជ័យជំនះ​ » ។

Ramos បន្ត​ « ខ្ញុំ​ឃើញ​ថា​ក្រោយ​ខ្ញុំ​ត្រូវ​បណ្ដេញ​ចេញ​​ មិត្ត​រួម​ក្រុម​​របស់​ខ្ញុំ​បែរ​ជា​ធ្វើ​បាន​ល្អ​រហូត​អាច​ទម្លាយ​សំណាញ់​ទី​Barcelona បានដោយ​ជោគ​ជ័យ​​ បើ​ខ្ញុំ​ដឹង​មុន​ថា​ការ​ចាក​ចេញ​ពី​ការ​ប្រកួត​របស់​ខ្ញុំ​អាច​ធ្វើ​ក្រុម​ឈ្នះ​យ៉ាង​នេះ​ខ្ញុំ​ចេញ​តាំង​នាទី​ទី​៥​មក​ម្ល៉េះ​ » ។

សូម​បញ្ជាក់​ថា​ការ​និយាយ​បែប​នេះ​គឺ​ព្រោះ​មុន​ពេល​ Ramos ត្រូវ​បណ្ដេញ​ពី​ការ​ប្រកួត​ក្លឹប​ Real Madrid មាន​លទ្ធ​ផល​ស្មើ​គ្នា​១​ទល់​នឹង​១​ជាមួយ​ Barcelona តែ​យ៉ាង​ណា​នៅ​នាទី​៨៣​កីឡាករ​ Ramos ទទួល​បាន​កាត​លឿង​ជា​លើក​ទី​២​ក្នុង​ការ​ប្រកួត​ដែល​ធ្វើ​ឲ្យ​គេ​ត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​ តែ​ត្រឹម​២​នាទី​បន្ទាប់​ពី​នោះ​ក្លឹប​ Real Madrid បែរ​ជា​អាច​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​ដោយ​កីឡាករ​ C. Ronaldo ដែល​ធ្វើ​ក្លឹប​របស់​ខ្លួន​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​ទៅ​វិញ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Ramos ៖ បើ​ដឹង​មុន​ថា​ខ្ញុំ​ត្រូវ​បណ្ដេញ​ចេញ​ក្រុម​ឈ្នះអញ្ចឹង​​ ខ្ញុំ​ចេញ​តាំង​ពី​យូរ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: