ស្ងាត់ៗ លោក ញឹម ចំរើន ចេញ MV បទ​ថ្មី​ពិរោះ​អស់​ទាស់ !

ជា​ច្រើន​​ឆ្នាំ​មក​ហើយ​ដែល​លោក ញឹម ចំរើន​ បាន​បាត់​មុខ​ពី​ពិភព​សិល្បៈ​ក្រោយ​ផលិតកម្ម​ Rock ដួល​រលំ ​ ក៏​ប៉ុន្តែ​ថ្មីនេះៗ​លោក​ ញឹម ចំរើន​ បាន​ចូលរួម​និង​ផលិត​កម្ម​ថ្មី​មាន​ឈ្មោះថា​ Legend Tiger។

លោក​អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​តាមរយៈបទ “មិន​ប្រកាស​​​សង្គ្រាម​ទេ​អូន” ដែល​​ទទួល​បាន​ការ​គាំទ្រ​ច្រើនកាល​នៅ​ផលិតកម្ម​ Rock។ ម្យ៉ាង​ទៀត​តារា​ចម្រៀង​រូប​នេះ​បាន​ចូល​ច្រៀង​ឲ្យ​​ផលិតកម្ម Rock តាំង​ពីខែ កក្កដា​ ឆ្នាំ​២០០៧ បន្ទាប់​ពី​លោក​បាន​​ប្រលង​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៣​ ក្នុង​កម្មវិធី Rock star របស់​ផលិតកម្ម ​Rock ផង​ដែរ។

ឥឡូវ​នេះ​តារា​ចំរៀង​សំឡេងស្រទន់រូប​នេះ​បាន​នាំមក​ជាមួយ​នឹង​បទ​ថ្មី​យ៉ាង​ រលង​រលោច​បង្កប់​នូវ​មនោ​សញ្ចេតនា​ដែល​មាន ចំណង​ជើង​ថា “ឈប់​ខឹង​បង​ទៅ”

តើ​បទ​ថ្មី​នេះ​ទាក់​ទាញ​អារម្មណ៍​អ្នក​ទាំង​អស់​ដែរ​ ឬ ទេ​ពេល​បាន​ស្តាប់​រួច​មក?

សូម​ទស្សនា​ទាំង​អស់​គ្នា៖



អត្ថបទដោយៈសូររីកា
ប្រភព៖Youtube

  • ស្ងាត់ៗ លោក ញឹម ចំរើន ចេញ MV បទ​ថ្មី​ពិរោះ​អស់​ទាស់ !已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: