ធ្លាប់​ដឹង​អត់​ថា​ក្រូច​សើច​បាន​ផ្ទុក​នូវ​អត្ថប្រយោជន៍​ដ៏​ល្អ​ចំពោះ​សុភាព​និង​សម្រស់!

rip kaffir lime on background

ក្រូច​សើច​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​មាន​ដើម​ខ្ពស់​ផុត​ពី​ដី​ហើយ​ដើម​វា​ពោ​ពេញ​ទៅ​ដោយ​បន្លា​វែងៗ​ពី​២​ទៅ​៣​សង់​ទី​មែត្រ។យើង​តែង​តែ​ឃើញ​មាន​វា​ត្រូវ​បាន​គេ​ដាំ​នៅ​ក្បែរ​ផ្ទះ​ដើម្បី​សម្រាប់​ទុក​យក​មក​ប្រើប្រាស់​ជា​គ្រឿង​ផ្សំ​សម្រាប់​ចម្អិន​ម្ហូប​និង​អាច​យក​មក​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្សេងៗ​តាម​តម្រូវ​ការ​ប្រចាំ​ថ្ងៃ។ក្រូច​សើច​បាន​ផ្ដល់​អត្ថ​ប្រយោជន៍​បែប​ធម្មជាតិ​ជា​ច្រើន​ចំពោះ​សុខភាព​មាន​ដូច​ខាង​ក្រោម​នេះ៖

-ក្រូច​សើច​ជា​ឱសថ​សម្រាប់​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ
-សម្បូរ​ដោយ​វីតាមីន​C​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុំា​របស់​រាងកាយ
-ជួយ​ក្នុង​ការ​បណ្ដេញ​ជាតិ​ពុល​ពី​ក្នុង​រាង​កាយ​(ស្ងោ​ស្ពង់​ឬ​ងូត)
-ទឹក​ក្រូច​សើច​ជួយ​ព្យាបាល​ការ​រលាក​អញ្ចាញ​និង​សម្អាត​ធ្មេញ​បំបាត់​ក្លិន​មាត់

-ជួយ​កាត់​បន្ថយ​ក្លិន​ឆ្អាប​ក្នុង​សម្ល​និង​ជួយ​បង្កើន​រស់​ជាតិ​កាន់​តែ​ឆ្ងាញ់
-ប្រើ​សម្រាប់​កក់​សក់​បំបាត់​ការ​រមាស់​ក្បាល​ កម្ចាត់​អង្កែ​និង​ជួយ​ឲ្យ​សក់​ទាន់​រលោង
-អាច​ប្រើ​សម្រាប់​ដេញ​សត្វ​ពស់​ដែល​លាក់​ខ្លួន​នៅ​ក្បែរ​ផ្ទះ​និង​កន្លែងៗ​
-ជួយ​បំបាត់​ក្លិន​មិន​ល្អ​ក្នុង​បន្ទប់​ទឹក
-អាច​កម្ចាត់​ស្នាម​ប្រឡាក់​ផ្សេងៗ​សំលៀក​បំពាក់

អត្ថបទ ៖ Mr.Samrach

  • ធ្លាប់​ដឹង​អត់​ថា​ក្រូច​សើច​បាន​ផ្ទុក​នូវ​អត្ថប្រយោជន៍​ដ៏​ល្អ​ចំពោះ​សុភាព​និង​សម្រស់!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: