គ្រូ​បង្វឹក​មួយ​រូប​នៅ​ក្រប​ខណ្ឌ​ La Liga និយាយ​ថា​ Real Madrid គ្មាន​រីក​ចម្រើន​អ្វី​ទេ​ក្រោម​ការ​ដឹកនាំ​របស់​ Zidane

ថ្មីៗ​នេះ​គ្រូ​បង្វឹក​របស់​ក្លឹប​ Villarreal លោក​ Marcelino បាន​និយាយ​ថា​លោក​ពុំ​ឃើញ​ក្លឹប​ Real Madrid បង្ហាញ​ការ​រីក​ចម្រើន​អ្វី​នោះ​ទេ​ក្រោម​ពី​ការ​ដឹកនាំ​របស់​ Zinedine Zidane តាំង​ពី​ខែ​មករា​មក​នោះ​ ។

ដោយ​លោក​ Marcelino បាន​និយាយ​ថា « តាម​ការ​សង្កេត​របស់​ខ្ញុំ​គឺពុំ​បាន​ឃើញ​ក្លឹប​ Real Madrid មាន​អ្វី​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ​ក្រោយ​ការ​ចាក​ចេញ​របស់​ Benitez ហើយ​មក​ជំនួស​មក​ដោយ​ Zidane នោះ​ទេ​ » ។

Marcelino បន្ត​ថា​ « យើង​ឃើញ​ជាក់​ស្ដែង​បច្ចុប្បន្ន​ Real Madrid ដាច់​ឆ្ងាយ​ពី​ក្លឹប​កំពូល​តារាង​ La Liga គឺ​ Barcelona ដល់​ទៅ​១២​ពិន្ទុ​ខណៈ​ការ​ប្រកួត​នៅ​សល់​តែ​១០​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​ត្រូវ​បញ្ចប់​ទៅ​ហើយ​ » ។

គួរ​រំលឹក​ថា​ Zidane ចូល​មក​ដឹកនាំ​ជំនួស​លោក​ Benitez ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​កាល​ពី​ខែ​មករា​ហើយ​គិត​មក​ដល់​ពេល​នេះ​ Zidane បាន​ដឹកនាំ​ Real Madrid បាន​ចំនួន​១២​ប្រកួត​ហើយ​ក្នុង​នោះ​ឈ្នះ​៩​ប្រកួត​ ស្មើ​២​ប្រកួត​ នឹង​ចាញ់​១​ប្រកួត​ ។

គួរ​បញ្ជាក់​ថា​ក្រោម​ការ​ដឹកនាំ​របស់​ Zidane ក្លឹប​ Real Madrid បាន​ឆ្លង​ទៅ​វគ្គ​៨​ក្រុម​នៃ​ពាន​រង្វាន់​ UEFA Champion League បាន​សុវត្ថិភាព​ ក្រោយ​ពី​ Real Madrid បាន​យក​ឈ្នះ​ក្លឹប​ Roma ដោយ​លទ្ធផល​សរុប​ទាំង​២​ជើង​៤​ទល់​នឹង​០​នៅ​ក្នុង​វគ្គ​១៦​ក្រុម​ ។

ខាង​ក្រោម​គឺ​ស្ថិត​នៃ​ការ​ដឹកនាំ​ក្លឹប​ Real Madrid របស់​លោក​ Rafa Benitez នឹង​ Zidane ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • គ្រូ​បង្វឹក​មួយ​រូប​នៅ​ក្រប​ខណ្ឌ​ La Liga និយាយ​ថា​ Real Madrid គ្មាន​រីក​ចម្រើន​អ្វី​ទេ​ក្រោម​ការ​ដឹកនាំ​របស់​ Zidane已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: