ធ្ងន់ធ្ងរ​ម៉ង​ Arsenal ចាញ់​គេ​ហើយ​កីឡាករ​ទទួល​កាត​ក្រហម​ដល់​ទៅ​២​រូប​ទៀត

​កាល​ពី​យប់​មិញ​ក្លឹប​កាំភ្លើង​ធំ​ Arsenal បាន​បរាជ័យ​ដោយ​លទ្ធផល​០ទល់​នឹង​២​ក្រោម​ថ្វី​ជើង​ក្រុម​តោ​ខៀវ​ Chelsea ។

ដោយ​គ្រាប់​បាល់​ពីរ​គ្រាប់​របស់​ Chelsea ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Kourt Zouma នៅ​នាទី​ទី​៥៣​និង​កីឡាករ​ Eden Hazard នៅ​នាទី​ទី​៩០+១​ ។ តែ​អ្វី​ដែល​ជា​រឿង​ចាប់​អារម្មណ៍​ក្នុង​ប្រកួត​នេះ​គឺ​កីឡាករ​ដល់​ទៅ​២​រូប​របស់​ Arsenal ទទួល​បាន​កាត​ក្រហម​គឺ​កីឡាករ​ Gabriel Armando ទទួល​បាន​កាត​ក្រហម​នៅ​នាទី​ទី​៤៥+១​និង​កីឡាករ​ Santi Carzola ទទួល​បាន​ក្រហម​នៅ​នាទី​ទី​៧៩​ ។

គួរ​បញ្ជាក់​ថា​ Arsenal ទើប​តែ​បរាជ័យ​ដោយ​លទ្ធផល​១​ទល់​នឹង​២​ក្រោម​ថ្វី​ជើង​ក្លឹប​ Dinamo Zagreb ក្នុង​ការ​ប្រកួត​ UEFA Champion League កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ប៉ុនោះ ។

អត្ថបទ ៖ វិចទ័រ

  • ធ្ងន់ធ្ងរ​ម៉ង​ Arsenal ចាញ់​គេ​ហើយ​កីឡាករ​ទទួល​កាត​ក្រហម​ដល់​ទៅ​២​រូប​ទៀត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: