លេង​ស្ទាយ​អក្សរ​ខ្មែរ​ឡូយ​ៗ​ជាមួយ​កម្មវិធី​Edit រូប​បង្កើត​ដោយ​កូន​ខ្មែរ(មាន​Link សម្រាប់​Download)

​យើង​ធ្លាប់​តែ​ឃើញ​គេ​ផុស​រូប​ជាមួយ​នឹង​ការ​លេង​Style ជា​ភាសា​ខ្មែរ​ប្លែក​ៗ​តែ​មិន​ដឹង​ថា​គេ​ប្រើ​កម្មវិធី​អ្វី​មក​Edit នោះ​ទេ។​ថ្ងៃ​នេះ​ខេមបូមេក​សូម​ណែ​នាំ​កម្មវិធី​មួយ​មាន​​ឈ្មោះ​ថា​Lindanaដែល​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​ដើម្បី​អោយ​លោក​អ្នក​អាច​Edit រូប​របស់​អ្នក​តាម​ការ​ពេញ​ចិត្ត។​ក្រៅ​ពី​នេះ​វា​ក៏​មាន​Filter សម្រាប់​កែ​ប្រែ​រួប​ភាព​របស់​យើង​មិន​ចាញ់​instagram ឡើយ​។សម្រាប់​ពេល​នេះ​Lindana មិន​ទាន់​មាន​សម្រាប់​ប្រព័ន្ធ​Android នៅ​ឡើយ​ទេ​វា​មាន​សម្រាប់​តែ​iOS ប៉ុណ្ណោះ។​
សូម​ចុច​លើ​Link ដើម្បី ដោន​ឡួត: សម្រាប់​iOS

លេង​ស្ទាយ​អក្សរ​ខ្មែរ​ឡូយ​ៗ​ជាមួយ​កម្មវិធី​Edit រូប​បង្កើត​ដោយ​កូន​ខ្មែរ(មាន​Link សម្រាប់​Download)

បន្ទាប់​ពី​ដោនឡួត​រួច​រាល់​និង​បើក​​ចូល​កម្មវិធី​លោក​អ្នក​នឹង​មាន​អារម្មណ៍​ថា​វា​ស្រដៀង​ទៅ​នឹង​instagramដែរ។ប៉ុន្តែ​លោក​អ្នក​នឹង​ឃើញ​មាន​អក្សរ​A និង​បន្ទាត់​គូស​ពី​ក្រោម​ សូម​ចុច​លើ​វា​ដើម្បី​សរសេរ​ពាក្យ​ដែល​យើង​ចង់​សរសេរ​បន្ទាប់​ចុច​ពាក្យ​ទទួល​យក។​លោក​អ្នក​នឹង​ឃើញ​ពាក្យ​ប្ដូរ​ទំហំ​និង​រូប​រាង​ចុច​លើ​វា​រួច​រើស​ស្ទាយ​ដែល​យើង​ពេញ​ចិត្ត។​វា​នៅ​មាន​មុខ​ងារ​ជា​ច្រើន​ទៀត​តម្រូវ​អោយ​លោក​អ្នក​ស្វែង​យល់​បន្ថែម​ទៀត។​

នៅ​ពេល​លោក​អ្នក​ពេញ​ចិត្ត​នឹង​ការ​កែ​ក៏​ដូច​ជា​លេង​ស្ទាយ៏​រួច​រាល់​សូម​ចុច​ពាក្យ​សម្រេច​និង​បង្ហោះ​រូប។​បន្ទាប់​មក​ចូល​ទៅ​មើល​រូប​នោះ​រួច​ក៏​ចុច​Share ទៅ​លើ​Facebook ឬក៏​Instagram ជា​ការ​ស្រេច៕
​​​​​​​​
ប្រភព ៖ Appstore
ប្រែសម្រួល ៖ Leng Kim

  • លេង​ស្ទាយ​អក្សរ​ខ្មែរ​ឡូយ​ៗ​ជាមួយ​កម្មវិធី​Edit រូប​បង្កើត​ដោយ​កូន​ខ្មែរ(មាន​Link សម្រាប់​Download)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: