ចិន៖ អ្នកដំណើររួមគ្នា ជួយនារីម្នាក់ក្រោយពីត្រូវឡានបុក ​(រូបភាពពី CCTV)

ខណៈដែលកំពុងធ្វើដំណើរឆ្លងផ្លូវ លើគំនូសចរាចរណ៍ពណ៌សសម្រាប់អ្នកថ្មើរជើង ស្ត្រីចិនវ័យក្មេងម្នាក់ត្រូវបានរថយន្ដដឹកទំនិញមួយគ្រឿង ដែលមកពីផ្លូវម្ខាងទៀត បុក នាំឲ្យនាង ដួល និងទៅនៅក្រោមឡាន។

តាមការបង្ហាញរូបភាពដោយកាម៉េរ៉ាសុវត្ថិភាព បន្ទាប់ពីឧបទ្ទវហេតុនោះ មានអ្នកដំណើរជាច្រើនដែលបានកំពុងធ្វើចរាចរលើផ្លូវនោះ បានរត់ចូលមកជួយសង្គ្រោះ ដោយជួយលើកឡាន និងជួយទាញ នារីម្នាក់នោះចេញពីក្រោមឡាន។ តាមរយៈ CCTV នេះដដែល យើងអាចសន្និដ្ឋានបានថា នាងរងរបួសតែបន្ដិចបន្ទួចប៉ុណ្ណោះ។

នេះរាប់ថាជាសំណាងល្អ ហើយវាក៏បង្ហាញពីស្មារតីសាមគ្គី របស់មនុស្សដើម្បីជួយសង្គ្រោះអ្នកដ៏ទៃ។ ខេមបូមេក សូមគាំទ្រ និងលើកទឹកចិត្ត ប្រិយមិត្ត ឲ្យប្រព្រឹត្តរាល់អំពើល្អៗ ដែលមានប្រយោជន៍ចំពោះសង្គម ដើម្បីខ្លួនឯង ក៏ដូចជាអ្នកដទៃ។

ខាងក្រោមជាវីដេអូដែលត្រូវបានចែកចាយពាសពេញបណ្ដាញអ៊ីនធឺណេត៖

Watch: Passers-by save teenage girl run over by van in China

Watch more videos at www.scmp.tv

Posted by on Wednesday, March 23, 2016

ដោយ៖ NEA
ប្រភព៖ South China Morning Post

  • ចិន៖ អ្នកដំណើររួមគ្នា ជួយនារីម្នាក់ក្រោយពីត្រូវឡានបុក ​(រូបភាពពី CCTV)已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: