ខ្សែ​បម្រើ​ដ៏​ល្អ​​មួយ​រូប​របស់​ Inter Milan ពន្យល់​មូលហេតុ​ដែល​ក្លឹប​ចាប់​ផ្ដើម​មិន​សូវ​ជា​បាន​ល្អ​

យើងឃើញថាការប្រកួត២សប្ដាហ៍កន្លងទៅរបស់ក្លឹប Inter Milan គឺចាប់ផ្ដើមមិនសូវបានល្អដោយសប្ដាហ៍ដំបូងចាញ់០ទល់នឹង២ក្រោមដៃ Chievo ខណៈសប្ដាហ៍ទី២បញ្ចប់ត្រឹមស្មើគ្នា១ទល់នឹង១ជាមួយ Palermo ។ យ៉ាងណាទន្ទឹមនឹងលទ្ធផលមិនល្អនេះខ្សែបម្រើដ៏ល្អមួយរូបរបស់ Inter Milan គឺកីឡាករ Ivan Perisic បានលើកឡើងថាមូលហេតុដែលក្លឹបចាប់ផ្ដើមមិនបានល្អគឺព្រោះប្ដូរគ្រូបង្វឹកយឺតពេល ។

ខ្សែ​បម្រើ​ដ៏​ល្អ​​មួយ​រូប​របស់​ Inter Milan ពន្យល់​មូលហេតុ​ដែល​ក្លឹប​ចាប់​ផ្ដើម​មិន​សូវ​ជា​បាន​ល្អ​

ដោយ Perisic បាននិយាយថា « ការចាប់ផ្ដើមសម្រាប់រដូវកាលថ្មីពិតធ្វើឲ្យពួកយើងមានការខកចិត្តជាខ្លាំងជាមួយលទ្ធផលបែបនេះ ព្រោះវាផ្ទុយពីអ្វីដែលពួកយើងបានរំពឹងទុកឆ្ងាយណាស់ អ្វីដែលខ្ញុំគិតថាយើងចាប់ផ្ដើមមិនបានល្អគឺយើងផ្លាស់ប្ដូរគ្រូបង្វឹកយឺតពេលបន្តិចដោយក្លឹបតែងតាំងលោក Frank de Boer ជំនួស Roberto Mancini ត្រឹមតែ២សប្ដាហ៍មុនការប្រកួតរដូវកាលថ្មីចាប់ផ្ដើម » ។

ខ្សែ​បម្រើ​ដ៏​ល្អ​​មួយ​រូប​របស់​ Inter Milan ពន្យល់​មូលហេតុ​ដែល​ក្លឹប​ចាប់​ផ្ដើម​មិន​សូវ​ជា​បាន​ល្អ​

Perisic បន្តថា « ដូចនេះត្រឹម២សប្ដាហ៍មិនអាចជួយឲ្យគាត់យល់ច្បាស់ស្ថានភាពក្រុមនឹងកីឡាករបានច្បាស់នោះទេ តែយ៉ាងណាខ្ញុំរំពឹងថាពួកយើងនឹងចាប់ផ្ដើមធ្វើបានល្អនៅសប្ដាហ៍បន្ទាប់ៗព្រោះគ្រូបង្វឹកចាប់ផ្ដើមយល់ពីយើងហើយខ្ញុំគិតថាកីឡាករចំណូលថ្មីក៏ជាចំណែកនាំក្លឹបឈានទៅរកជោគជ័យផងដែរ » ។

ប្រភព ៖

  • ខ្សែ​បម្រើ​ដ៏​ល្អ​​មួយ​រូប​របស់​ Inter Milan ពន្យល់​មូលហេតុ​ដែល​ក្លឹប​ចាប់​ផ្ដើម​មិន​សូវ​ជា​បាន​ល្អ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: