ប៊ែលហ្សិក​បរាជ័យ​ក្រោម​ដៃ​ជើង​ខ្លាំង​អ៊ីតាលី​

ក្នុងការប្រកួតព្រឹត្តិការណ៍ Euro ក្នុងពូល E កាលពីយប់មិញក្រុមជម្រើសជាតិប៊ែលហ្សិកបានរងបរាជ័យដោយលទ្ធផល០ទល់នឹង២ក្រោមដៃក្រុមជម្រើសជាតិអ៊ីតាលី ។

ដោយក្នុងការប្រកួតនេះជម្រើសជាតិអ៊ីតាលីបើកការនាំមុខនៅនាទី៣២ដែលជាការស៊ុតបញ្ចូលទីរបស់ Emmauele Giaccherini ក្រោយមកជិតចប់ការប្រកួតទៅហើយនោះគឺនៅនាទី៩០កីឡាករ Graziano Pelle បានបន្ថែមគ្រាប់ទី២ឲ្យអ៊ីតាលីបានដោយជោគជ័យ ។

ក្រោយជ័យជំនះនេះអ៊ីតាលីទទួលបាន៣ពិន្ទុឈរនៅកំពូលតារាងពូល E ខណៈតាមពីក្រោយដោយស៊ុយអែតនិងសាធារណៈរដ្ឋអៀឡង់ដែលមាន១ពិន្ទុដូចគ្នា ខណៈប៊ែលហ្សិកឈរនៅបាតតារាង ។ សូមបញ្ជាក់ថាការប្រកួតជុំទី២ក្នុងពូលនេះគឺ អ៊ីតាលីប៉ះជាមួយស៊ុយអែតនៅថ្ងៃ១៧ ខណៈ ប៊ែលហ្សិកប៉ះជាមួយសាធារណរដ្ឋអៀឡង់នៅថ្ងៃទី១៨ខែមិថុនាខាងមុខនេះ ។

អត្ថបទ ៖ វិចទ័រ

  • ប៊ែលហ្សិក​បរាជ័យ​ក្រោម​ដៃ​ជើង​ខ្លាំង​អ៊ីតាលី​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: