ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​នៅ​រដ្ឋ​ផ្លរីដា​ម្នាក់​ បាន​ស្លាប់​បន្ទាប់​ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​មន្ទីរពេទ្យ​ ព្រោះ​តែ​សម្លេង​ខ្លាំង​ពេក​

ស្ត្រី​ម្នាក់​នៅ​រដ្ឋ​ផ្លរីដា​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដោយ​មូល​ហេតុ​ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ ប៉ុន្តែ​ត្រូវ​ស្លាប់​ បន្ទាប់​ពី​គ្រូពេទ្យ​បណ្ដេញ​ស្ត្រី​រូប​នេះ​ចេញ​ពី​មន្ទីរពេទ្យ​ ដោយ​មាន​មន្ត្រី​ប៉ូលិស​ចាប់​រូប​គាត់​ដាក់​ខ្នោះ​ដៃ​ បង្ខំ​ឲ្យ​ចាក​ចេញ​ ពី​មន្ទីរ​ពេទ្យ​ ។

ស្តី្រ​ដែល​បាន​ស្លាប់​មាន​ឈ្មោះ​ថា​ Barbara Dawson អាយុ​ 57 ឆ្នាំ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ Calhoun Liberty នៅ​យប់​ថ្ងៃ​អាទិត្យ​ ដោយ​ឈឺ​ពោះ​ខ្លាំង​ ។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ គាត់​ក៏​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​មន្ទីរពេទ្យ​វិញ​ ដោយ​បុគ្គលិក​នៅ​ក្នុង​មន្ទីរពេទ្យ​ បើ​ទោះ​បី​ជា​គាត់​រអ៊ូ​ប្រាប់​បុគ្គលិក​មន្ទីរពេទ្យ​ថា​ គាត់​នៅ​មិនទាន់​ស្រួល​ខ្លួន​នៅ​ឡើយ​ ហើយ​គាត់​មិន​ទាន់​ចង់​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​នោះ​ទេ​ ។

ប្រធាន​ប៉ូលិស​នៅ​ Blountstown ឈ្មោះ​ Mark Mallory បាន​ឲ្យ​ដឹង​ថា​ Dawson បាន​បង្ក​ការ​រំខាន​នៅ​ក្នុង​ មន្ទីរពេទ្យ​ដោយ​ការ​ប្រើ​ប្រាស់​ភាសា​មិន​សមរម្យ​ និង​ប្រើ​សម្លេង​ខ្លាំងៗ​ក្នុង​មន្ទីរ​ពេទ្យ​ ។ ដូច្នេះ​ហើយ​ប៉ូលីស​បាន​ចាប់​ ស្រ្តី​រូប​នេះ​ពី​បទ​បង្ក​ការ​រំខាន​ដល់​អ្នក​ដទៃ​ និង​ការ​ប្រមាថ​មើល​ងាយ​ ។

នៅ​ពេល​ Dawson ត្រូវ​បាន​ចាប់​បង្ខំ​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​ គាត់​បាន​ស្នើ​សុំ​ទៅ​កាន់​បុគ្គលិក​មន្ទីរពេទ្យ​ឲ្យ​ផ្តល់​ បំពង់​អុកស៊ីហ្សែន​ដល់​គាត់​ ព្រោះ​គាត់​ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ ប៉ុន្តែ​បុគ្គលិក​មន្ទីរពេទ្យ​បាន​បដិសេធ​ ។ ទោះ​បី​ពេល​ ចេញ​ដល់​ក្រៅ​មន្ទីរពេទ្យ​ហើយ​ក៏​ដោយ​ ក៏​គាត់​នៅ​តែ​ទទូច​សុំ​ដដែល​ ព្រម​ទាំង​សុំ​មិន​ឲ្យ​យក​គាត់​ទៅ​ដាក់​មន្ទីរ​ឃុំ​ឃាំង​ ផង​ដែរ​ ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​ឡើយ​ ។ នៅ​ពេល​ដែល​មន្ត្រី​ប៉ូលិស​ បើក​ទ្វារ​ឡាន​ដាក់​គាត់​ចូល​ក្នុង​ឡាន​ Dawson ក៏​ដួល​តែ​ម្ដង​ ។ បន្ទាប់​មក​គាត់​ក៏​ត្រូវ​បាន​គេ​បញ្ជូន​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​វិញ​ ។

បន្ទាប់​ពី​ការ​ស្លាប់​របស់​ Dawson ប្រធាន​ប្រតិបត្តិ​មន្ទីរពេទ្យ​បាន​ឲ្យ​ដឹងថា​ បុគ្គលិក​មន្ទីរពេទ្យ​ពិត​ជា​បាន​ប្រព្រឹត្ត​ មិន​សមរម្យ​ចំពោះ​ Dawson ពិត​មែន​ក៏​ប៉ុន្តែ​ពួក​គេ​ក៏​បាន​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​របស់​គាត់​ផង​ដែរ​ ។ ចំណែក​ឯ​ក្រុម​គ្រួសារ​របស់​ Dawson បាន​ជួល​មេធាវី​ និង​រៀប​ចំ​ដាក់​ពាក្យ​បណ្ដឹង​ផង​ដែរ​ ។

ប្រែសម្រួល ៖ Sophany
ប្រភព ៖

  • ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​នៅ​រដ្ឋ​ផ្លរីដា​ម្នាក់​ បាន​ស្លាប់​បន្ទាប់​ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​មន្ទីរពេទ្យ​ ព្រោះ​តែ​សម្លេង​ខ្លាំង​ពេក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: