រៀប​នឹង​​បង់​លុយ​ថ្លៃ​ព្យាបាល​ ស្រាប់​តែ​ឃើញ​ក្រដាស​វិក្កយបត្រ​សរសេរ​ថា “បាន​បង់​រួច​រាល់​កាល​ពី ២២ ឆ្នាំ​មុន”

ស្ត្រីម្នាក់ដែលមានឈ្មោះថា Virginia Padilla Roble មានភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញពាក្យថា”បង់ប្រាក់រួចរាល់តាំងពី ២២ ឆ្នាំមុន” សរសេរនៅលើវិក្កយបត្រ នៅពេលគាត់បានយកវិក្កយបត្រ មកមើលដើម្បីចង់ដឹងថាត្រូវបង់ថ្លៃព្យាបាលអស់ប៉ុន្មាន ក្រោយពីសម្រាកព្យាបាលកំភួនដៃដែលបាក់ដោយគ្រោះថ្នាក់ចៃដន្យ ។

នៅពេលដែលគាត់បានសាកសួរមូលហេតុដែលវិក្កយបត្ររបស់គាត់សរសេរ ពាក្យដូចនេះ ហើយគាត់ក៏បានរកចម្លើយឃើញ ជាការពិតអ្នកដែលសរសេរនៅលើនោះគឺជាវេជ្ជបណ្ឌិតដែលព្យាបាលឲ្យគាត់ផ្ទាល់ ដែលមានឈ្មោះថា Dr. Dilbert Monicit ។

គាត់ក៏បានសួរលោកវេជ្ជបណ្ឌិតនោះថា ហេតុអ្វីបានជា លោកសរសេរពាក្យដូចនេះនៅលើក្រដាសវិក្កយបត្រ។ លោក វេជ្ជបណ្ឌិតក៏បានឆ្លើយតបថា “ពីព្រោះខ្ញុំធ្លាប់ជាសិស្សរបស់អ្នកគ្រូកាលពី ២២ ឆ្នាំមុន ហើយនេះគឺជាការតបស្នងបន្តិចបន្តួចចំពោះការខិតខំប្រឹងប្រែងបង្រៀនខ្ញុំរហូតខ្ញុំមានថ្ងៃនេះ”៕

  • រៀប​នឹង​​បង់​លុយ​ថ្លៃ​ព្យាបាល​ ស្រាប់​តែ​ឃើញ​ក្រដាស​វិក្កយបត្រ​សរសេរ​ថា “បាន​បង់​រួច​រាល់​កាល​ពី ២២ ឆ្នាំ​មុន”已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: