អាថ៌​កំបាំង​ក្លៀក​និង​ធ្មេញ​ស​ដោយ​ប៉េកឃីង​សូដា

បញ្ហា​ក្លៀក​ខ្មៅ​និង​ធ្មេញ​ខ្មៅ​ពិត​ជា​រំខាន​ដល់​ទំនុកចិត្ត​របស់​យើង​ជា​ពិសេស​សុភាព​នារី​ទាំងឡាយ។ ប៉ុន្តែ​សូម​កុំ​បារម្ភ ប៉េកឃីង​សូដា​និង​ក្រូចឆ្មារ​អាច​ជួយ​បាន។
គ្រឿងផ្សំ៖
ម្សៅ​ប៉េកឃីង​សូដា
ទឹក​ក្រូចឆ្មារ

របៀប​ធ្វើ៖
ដោយ​គ្រាន់​តែ​យក​ម្សៅ​ប៉េកឃីង​សូដា​ដាក់​ចូល​ក្នុង​ចាន​ស្អាត​មួយ​ហើយ​ច្របាច់​ក្រូចឆ្មារ​លាយ​ជាមួយ​គ្នា​អោយ​ទៅ​ជា​ល្បាយ​ខាប់ៗ។
សម្រាប់​ធ្វើ​អោយ​ធ្មេញស៖ ដោយ​គ្រាន់​តែ​យក​ច្រាស់​ដុសធ្មេញ​មក​បៀក​ជាមួយ​ល្បាយ​ម្សៅ​ប៉េកឃីង​សូដា​និង​ក្រូចឆ្មារ​ហើយ​យក​មក​ដុសធ្មេញ​ដូច​ថ្នាំ​ដុសធ្មេញ​ដែរ​ហើយ​ខ្ពុល​មាត់​ចេញ​ដោយ​ទឹក​ស្អាត។ អនុវត្ត​អោយ​បាន​១​សបា្តហ៍​ម្តង​ដើម្បី​ឆាប់​បាន​ទទួល​បាន​ប្រសិទ្ធភាព​លឿន។

សម្រាប់​ធ្វើ​អោយ​ក្លៀក​ស៖ ដោយ​គ្រាន់​តែ​យក​ល្បាយ​ដែល​លាយ​រួច​នេះ​មក​ត្រដុស​ទៅ​នឹង​ក្លៀក​ឬ​កន្លែង​ដែល​ខ្មៅ​ប្រមាណ​១៥​នាទី​ទៅ​២០នាទី​សឹម​លាង​ចេញ​ដោយ​ទឹក​ស្អាត ឬ​អនុវត្ត​មុន​ពេល​ងូត​ទឹក​ហើយ​ងូត​ទឹក​លាង​សម្អាត​ខ្លួន​តែ​ម្តង​ជា​ការ​ស្រេច។ គួរ​តែ​អនុវត្ត​អោយ​បាន​២​ដង​ក្នុង​១​សបា្តហ៍​ដើម្បី​ឆាប់​ឃើញ​លទ្ធផល។

ហើយវិធីនេះក៏មានប្រសិទ្ធភាពចំពោះអ្នកដែលមានមុនក្បាលខ្មៅនៅលើផ្ទៃមុខនិងខ្លួន(កែងដៃ ប្រអប់ដៃ ជង្គង់ ប្រអប់ជើង ។ល។) ផងដែរ៕

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ Facebook/healthdigezt

  • អាថ៌​កំបាំង​ក្លៀក​និង​ធ្មេញ​ស​ដោយ​ប៉េកឃីង​សូដា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ជីវិតនិងសង្គម
Tags: