Arsenal រំពឹង​ខ្ពស់​ក្នុង​ការ​នាំ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មក​កាន់​ក្រុម​ខ្លួន​បាន​មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ត្រូវ​បិទ​

មួយរយៈចុងក្រោយនេះក្លឹប Arsenal បានស្វះស្វែងយ៉ាងខ្លាំងក្នុងការស្វែងរកខ្សែប្រយុទ្ធមួយរូបមកកាន់ក្រុម ប៉ុន្តែពួកគេតែងតែបរាជ័យជាក់ស្ដែងដូចជាការប៉ុនប៉ងទិញកីឡាករ Jamie Vardy ពី Leicester City និង Maruo Icardi របស់ Inter Milan ជាដើម ។

យ៉ាងណាថ្មីៗមានដំណឹងចុងក្រោយថាក្លឹប Arsenal បានធ្វើការដេញថ្លៃប្រមាណជា២០លានអឺរ៉ូ២០លានអឺរ៉ូ ( ១៧.១លានផោន ) ទៅលើខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញមួយរូបរបស់ក្លឹប Deportivo គឺកីឡាករ Lucas Perez ។

Arsenal រំពឹង​ខ្ពស់​ក្នុង​ការ​នាំ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មក​កាន់​ក្រុម​ខ្លួន​បាន​មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ត្រូវ​បិទ​

យ៉ាងណាយោងតាមប្រភពពី The Sun បានឲ្យដឹងថាការដេញថ្លៃរបស់ Arsenal ទំនងជាទទួលបានការយល់ព្រមពីក្លឹប Deportivo រួចហើយ ខណៈមានដំណឹងថាកីឡាករ Lucas Perez និងមកធ្វើតេស្តពិនិត្យសុខភាពនៅ Arsenal ក្នុងពេលឆាប់ៗនេះ ។

ដោយឡែកយោងតាមប្រភពពី Arsenal ឯណោះវិញពួកគេបានបង្ហាញជំនឿជាក់ខ្ពស់ថាអាចនាំយកខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទីបាន១៧គ្រាប់នឹង Assist បាន១០គ្រាប់ឲ្យ Deortivo នៅ La Liga កាលពីរដូវកាលមុនរូបនេះមកកាន់ក្រុមខ្លួនបានមុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទនៅចុងខែនេះ ។

ប្រភព ៖

  • Arsenal រំពឹង​ខ្ពស់​ក្នុង​ការ​នាំ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មក​កាន់​ក្រុម​ខ្លួន​បាន​មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ត្រូវ​បិទ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: