ខ្សែ​បម្រើ​វ័យ​ក្មេង​មួយ​រូប​ថា​អត់​ចង់​ទៅ​ Chelsea ព្រោះ​ចង់​ធ្វើ​ជា​និមិត្ត​រូប​នៅ​ Porto

ខ្សែ​បម្រើ​ការពារ​វ័យ​១៨​ឆ្នាំ​មួយ​រូប​របស់​ក្លឹប​ Porto គឺ​កីឡាករ​ Ruben Neves បាន​បង្ហើប​ថា​គេ​មិន​ចង់​ផ្លាស់​ទៅ​លេង​នៅ​ Chelsea ទេ​បើ​ទោះ​ជា​ពេល​នេះ​ក្លឹប​អង់គ្លេស​មួយ​នេះ​កំពុង​តែ​ចង់​បាន​រូប​គេ​ក៏​ដោយ​ ។

ដោយ​យោង​តាម​សារព័ត៌មាន​មួយ​របស់​ប្រទេស​ព័រទុយហ្គាល់​កីឡាករ​ Neves បាន​និយាយ​ថា​ « ពេល​ដឹង​ថា​ក្លឹប​ Chelsea ចង់​បាន​រូប​ខ្ញុំ​ ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ ប៉ុន្តែ​ប្រធាន​របស់​ក្លឹប​ Porto បាន​និយាយ​ថា​គាត់​ចង់​​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​និមិត្ត​រូប​មួយ​របស់​ក្លឹប​ ដូចនេះ​វា​ពិត​ជា​រៀង​ដ៏​អស្ចារ្យ​ ហើយ​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់​ » ។

Neves បាន​បន្ថែម​ថា​ « យ៉ាង​ណា​កុង​ត្រា​ខ្ញុំ​នឹង​ក្លឹប​ Porto គឺ​ផុត​កំណត់​នៅ​ឆ្នាំ​២០១៩​ ច្បាស់​ណាស់​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ពេល​នេះ​គឺ​ព្យាយាម​លេង​នៅ​ក្លឹប​នេះ​ឲ្យ​អស់​ពី​សមត្ថភាព​ ហើយ​ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​ពិត​ជា​អាច​ក្លាយ​ជា​និមិត្ត​របស់​ក្លឹប​មួយ​នេះ​យ៉ាង​ពិត​ប្រាកដ​នៅ​ថ្ងៃ​អនាគត​ ដូចនេះ​ខ្ញុំ​មិន​ទាន់​ចង់​ចាក​ចេញ​ទៅ​ណា​នោះ​ទេ បើ​ទោះ​ជា​ពេល​នេះ​ Chelsea ចង់​បាន​ខ្ញុំ​ក៏​ដោយ​ចុះ » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​បម្រើ​វ័យ​ក្មេង​មួយ​រូប​ថា​អត់​ចង់​ទៅ​ Chelsea ព្រោះ​ចង់​ធ្វើ​ជា​និមិត្ត​រូប​នៅ​ Porto已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: