Balotelli ៖ ខ្ញុំ​មិន​ដែល​បោះ​បង់​ក្ដី​ស្រមៃ​ដែល​ចង់​ឈ្នះ​ពាន​ Ballon d’Or នោះ​ទេ​

ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីដែលកំពុងធ្លាក់ទម្រងលេងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះគឺកីឡាករ Mario Balotelli ដែលបច្ចុប្បន្ននៅជាកីឡាករ Liverpool បានបញ្ជាក់ថាខ្លួននៅតែមិនបោះបង់ក្ដីស្រមៃក្នុងការឈ្នះពាន Ballon d’Or ។

Balotelli បាននិយាយថា « ខ្ញុំធ្វើមិនបានល្អគ្រប់គ្រាន់ទេក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ តែជឿថាខ្ញុំនឹងអាចធ្វើបានល្អឡើងវិញប៉ុន្តែត្រូវការពេលវេលា ។ បើនិយាយពីសមត្ថភាពរបស់ខ្ញុំគិត១ដល់១០ខ្ញុំធ្វើបានត្រឹមតែ៥ប៉ុននោះ ប៉ុន្តែខ្ញុំនឹងព្យាយាមអោយដល់កម្រិតកំពូលរបស់ខ្ញុំអោយបានព្រោះនោះជាគោលដៅរបស់ខ្ញុំ » ។

Balotelli បន្តថា « ខ្ញុំមិនដែលបោះបង់ក្ដីស្រមៃដែលចង់ឈ្នះពាន Ballon d’Or នោះទេ ។ ខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រាកដជាអស់សំណើចចំពោះក្ដីស្រមៃមួយនេះ តែយ៉ាងខ្ញុំនឹងព្យាយាមដើម្បីទទួលបានវា ។ ខ្ញុំនឹងកែប្រែកំហុសឆ្គងដែលខ្ញុំធ្លាប់ធ្វើ ហើយខ្ញុំគិតថាវាមិនទាន់យឺតពេលនោះទេ ខ្ញុំមិនចង់បញ្ចប់អាជីពទាំងខ្លួនមិនបានប្រឹងប្រែងដើម្បីក្លាយជាកីឡាករដ៏ឆ្នើមមួយរូបនោះទេ » ។

គួររំលឹកថាកីឡាករ Balotelli ធ្លាប់ធ្វើបានល្អគួរសមកាលស្នាក់នៅជាមួយ Man City ចន្លោះឆ្នាំ២០១១ដល់២០១៣ដោយគេបានស៊ុតបញ្ចូលទីចំនួន៣០គ្រាប់ក្នុងការបង្ហាញខ្លួន៨០ប្រកួត ក្រោយគេបានផ្លាស់ទៅលេងនៅ AC Milan ដោយនៅទីនោះគេបានស៊ុតបញ្ចូលទីចំនួន៣០គ្រាប់ក្នុងការបង្ហាញខ្លួន៥៤ប្រកួត ។

តែយ៉ាងណាកាលពីឆ្នាំ២០១៤គេត្រូវបានក្លឹប Liverpool នាំមកកាន់ទឹកដីអង់គ្លេសតែខ្សែប្រយុទ្ធរូបនេះចាប់ផ្ដើមធ្លាក់ទម្រង់លេងជាខ្លាំងដោយស៊ុតបានតែ៤គ្រាប់ប៉ុននោះក្នុងការបង្ហាញខ្លួនចំនួន២៨ប្រកួត ខណៈឆ្នាំ២០១៥ក្លឹប AC Milan ក៏ខ្ចីជើងគេពី Liverpool តែយ៉ាងទោះទៅអ៊ីតាលីវិញក៏ដោយតែគេបន្តធ្វើមិនបានល្អដោយស៊ុតបានតែ៣គ្រាប់ប៉ុននោះក្នុងការបង្ហាញខ្លួន២៣ប្រកួត ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Balotelli ៖ ខ្ញុំ​មិន​ដែល​បោះ​បង់​ក្ដី​ស្រមៃ​ដែល​ចង់​ឈ្នះ​ពាន​ Ballon d’Or នោះ​ទេ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: