ដឹង​​កីឡាករ​ណា​ខ្លះ​​ដែល​ក្លឹប​ធំៗ​នៅ​ Premier League ទិញ​ចូល​ក្នុង​តម្លៃ​ថ្លៃ​បំផុត​នៅ​ដើម​រដូវ​កាល​នេះ​អត់​ ?

ស្រប​ពេល​ដែល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ទើប​តែ​បិទ​នៅ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ក្នុង​នោះ​ក្លឹប​ទាំង​អស់​នៅ​ក្រប​ខណ្ឌ​ English Premier League ( EPL ) បាន​ចំណាយ​ប្រាក់​ក្នុង​ការទិញ​ដូរ​សរុប​ប្រមាណ​២៥៦០​លាន​ផោន​ដែល​នេះ​ជា​តួ​លេខ​ខ្ពស់​ជាង​ក្រប​ខណ្ឌ​ផ្សេង​នៅ​ដើម​រដូវ​កាល​នេះ​ ។ ខណៈ​ក្លឹប​ដែល​ចាយ​លុយ​ច្រើន​ដើម្បី​ទិញ​កីឡាករ​ក្នុង​តម្លៃ​ថ្លៃៗ​ក្នុង​ក្រប​ខណ្ឌ​ EPL នេះ​មាន Man City , Man Utd , Liverpool , Chelsea ជា​ដើម​ ។

តោះ​ទៅ​មើល​​កីឡាករ​ទាំង​១០​ដែល​ក្លឹប​ទាំង​នោះ​ទិញ​ចូល​ក្នុង​តម្លៃ​យ៉ាង​ថ្លៃ​ ៖

1 . Kevin De Bruyne
ក្លឹប​ Man City ទិញ​កីឡាករ​ Kevin De Bruyne ក្នុង​តម្លៃ​៥១​លាន​ផោន​ពី​ក្លឹប​ Worfsburg ។

2 . Raheem Sterling

Man City ទិញ​  Raheem Sterling ពី​ក្លឹប​ Liverpool ក្នុង​តម្លៃ​៤៩​លាន​ផោន​ ។

3 . Anthony Martial

ក្លឹប​ Man Utd ចំណាយ​លុយ​អស់​៣៩​លាន​ផោន​ដើម្បី​ទិញ​ខ្សែ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​រូបនេះ​ពី​ក្លឹប​ Monaco ។

4 . Nicolas Otamedi

Man City ទិញ​ខ្សែ​ការពារ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ពី​ក្លឹប​ Valencia ក្នុង​តម្លៃ​ប្រមាណ​៣៤​លាន​ផោន​ ។

5 . Christian Benteke

ក្លឹប Liverpool ទិញ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ពី​ក្លឹប​ Aston Villa ដោយ​ចំណាយ​ប្រាក់​៣២.៥លាន​ផោន​ ។

6 . Roberto Firmino

ក្លឹប​ Liverpool ចំណាយ​លុយ​២៩.៥លាន​ផោន​ដើម្បី​ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ពី​ក្លឹប​ Hoffenheim ។

7 . Mephis Depay

Man Utd ទិញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហូឡង់​រូប​នេះ​ក្នុង​តម្លៃ​២៥​លាន​ផោន​ពី​ក្លឹប​ PSV ។

8 . Morgan Schneiderlin

Man Utd ទិញ​ខ្សែ​បម្រើ​រូប​នេះ​ពី​ក្លឹប​ Southampton ក្នុង​តម្លៃ​២៤​លាន​ផោន​ ។

9 . Heung-Min Son

ក្លឹប​ Tottenham Hortspur ទិញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​រូប​នេះ​ពី​ក្លឹប​ Bayer Lerverkusen ក្នុង​តម្លៃ​២២លាន​ផោន​ ។

10 . Pedro Rodrique

Chelsea ចំណាយ​លុយ​ទិញ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ពី​ក្លឹប​ Barcelona ក្នុង​តម្លៃ​២១.១លាន​ផោន ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ដឹង​​កីឡាករ​ណា​ខ្លះ​​ដែល​ក្លឹប​ធំៗ​នៅ​ Premier League ទិញ​ចូល​ក្នុង​តម្លៃ​ថ្លៃ​បំផុត​នៅ​ដើម​រដូវ​កាល​នេះ​អត់​ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: