រឿងរ៉ាវ​ជុំវិញ​​ចម្រៀង​អត្តឃាត ដែល​មនុស្ស​ជា​ច្រើន​ស្ដាប់​ហើយ​សម្លាប់​ខ្លួន

ចម្រៀងមួយបទដែលមានចំណងជើងថា Gloomy Sunday ដែលមនុស្សភាគច្រើនហៅថា Hungarian Suicide Song ( ចម្រៀងនៃការសំរាប់ខ្លួនរបស់ជនជាតិហុងគ្រី) គឺជាចម្រៀងមួយបទដែលមានមនុស្សជាច្រើនបានសម្លាប់ខ្លួនក្រោយពីបានស្ដាប់វា។

ចម្រៀងមួយបទនេះត្រូវនិពន្ធដំបូងជាភាសាហុងគ្រី ដោយតន្ត្រីករ លោក Rezső Seress ហើយចេញផ្សាយនៅក្នុងឆ្នាំ ១៩៣៣ ដែលចំណងជើងដំបូងមានឈ្មោះថា Vége a világnak ដែលមានន័យជាភាសាខ្មែរថា ចុងបញ្ចប់នៃពិភពលោក។ ក្រោយមកនៅឆ្នាំ ១៩៣៦ ចម្រៀងមួយបទនេះក៏ត្រូវបានយកមកថតម្តងទៀតជាភាសាអង់គ្លេសដោយប្រើចំណងជើងថា Sad Sunday។ ប៉ុន្តែបទចម្រៀងមួយបទនេះក៏ចាប់ផ្ដើមមានអ្នកស្គាល់ច្រើននៅពេលដែលលោក Billie Holiday យកមកកែច្នៃជាថ្មីដោយដាក់ចំណងជើងថា Gloomy Sunday (ថ្ងៃអាទិត្យដ៏ព្រឺព្រួច)។

ទន្ទឹមនឹងភាពល្បីល្បាញនោះ Gloomy Sunday បានបង្កប់នូវរឿងរ៉ាវអាថ៌កំបាំងដែលមនុស្សជាច្រើននឹកស្មានមិនដល់នោះគឺ ការសម្លាប់ខ្លួនជាច្រើនសុទ្ធតែជាប់ពាក់ព័ន្ធទៅនឹងបទចម្រៀងនេះ រហូតដល់ទស្សនាវដ្ដី Time Magazine ដែលចេញផ្សាយថ្ងៃទី ៣០ ខែមិនា ឆ្នាំ ១៩៣៦ បានហៅចម្រៀងមួយបទនេះថា “ចម្រៀងអត្តឃាត” ទៀតផង ។

បើតាមប្រភពឯកសារខ្លះៗបានឲ្យដឹងថា មានក្មេងស្រីជំទង់ម្នាក់នៅរដ្ឋVienna បានជ្រមុជទឹកសម្លាប់ខ្លួនដែលមានក្រដាសឃ្លាបទ ថ្ងៃអាទិត្យដ៏ព្រឺព្រួចនៅក្នុងដៃ។ ចំណែកឯករណីមួយទៀតគឺមានស្ត្រីម្នាក់នៅទីក្រុងឡុងដ៍ ក្រោយពីបានស្ដាប់បទនេះចប់ក៏លេបថ្នាំសម្លាប់ខ្លួនតែម្ដង។ ក្រៅពីនោះនៅមានករណីសម្លាប់ខ្លួនជាច្រើនទៀតដែល ធ្វើឲ្យនៅឆ្នាំ ២០០២ ប្រទេសជាច្រើនសម្រេចចិត្តមិនឲ្យមានការចាក់ផ្សាយ ឬ ចេញលក់បទចម្រៀងនេះជាដាច់ខាត៕

បទ Gloomy Sunday

បទដើមនៃ Gloomy Sunday (Vége a világnak)

ឯកសារយោង ៖

  • រឿងរ៉ាវ​ជុំវិញ​​ចម្រៀង​អត្តឃាត ដែល​មនុស្ស​ជា​ច្រើន​ស្ដាប់​ហើយ​សម្លាប់​ខ្លួន已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ជីវិតនិងសង្គម
Tags: