Donnie Yen ហៅ​(កុំ កុំ) ៖ រង​របួស​ត្រង់​ខ្ទង់​ច្រមុះ​ខណៈ​ពេល​ថត​រឿង​ “Ip Man 3”

មាន​ការ​ចែក​រំលែក​រូប​ថត​ដែល​ហូរ​ឈាម​ច្រមុះ​​​របស់​ Donnie Yen ជា​ច្រើន​ពី​សំណាក​អ្នក​គាំទ្រ​គាត់​ក្នុង​ពេល​ដែល​ថត​រឿង​ “Ip Man 3”។Donnie បាន​រង​របួស​ដោយ​ចៃដន្យ​ដោយ​សារ​ដៃគូ​សម្ដែង​ របស់​គាត់​ គឺ​លោក​ Max​ Zhang​ ខណៈ​ពេល​ថត​ឈុត​ប្រយុទ្ធ​ដោយ​ប្រើ​ដាវ ។​
Donnie និង Max បាន​អនុវត្ត​ជា​ច្រើន​ដង​មុន​ពេល​ថត​រឿង​ដើម្បី​ប្រាកដ​ថា​វា​មាន​សុវត្ថិភាព​នោះ​ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ថត​រឿង​, កាំបិត​ Max​ បាន​ទៅ​ប៉ះ​ច្រមុះ​ Donnie ដោយ​ចៃដន្យ។
លោក Max មាន​ប្រសាសន៍​ថា:​ខ្ញុំ​សោក​ស្ដាយ​ណាស់​និង​មាន​អារម្មណ៍​ថា​មាន​កំហុស​ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​កោត​សរសើរ​ Donnie ។ គាត់(កុំកុំ)បែរ​ជា​សើច​រីក​រាយ​នឹង​ការ​រង​របួស​របស់​គាត់​ទៅ​វិញ​។គាត់​គឺ​ជា​តារា​សម្ដែង​ម្នាក់​ដែល​មាន​ជំនាញ​ខ្លាំង​ណាស់។​

អត្ថ​បទ​៖ Mr. Rina

ប្រភព៖​បរទេស​

  • Donnie Yen ហៅ​(កុំ កុំ) ៖ រង​របួស​ត្រង់​ខ្ទង់​ច្រមុះ​ខណៈ​ពេល​ថត​រឿង​ “Ip Man 3”已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: