Cayman មក​ដល់​ខ្មែរ​ហើយ​តម្លៃជាង​ ១១ ម៉ឺន​ដុល្លារ

ក្រុម​ហ៊ុន Precision Cars (Cambodia) Ltd. បាន​នាំ​ចូល​កំពូល​រថយន្ត​ស្ព័រ Cayman មក​ខ្មែរ​ហើយ។ ដោយ​រថយន្ត​នេះ​ទទួល​បាន​ថាមពល​ពី​ម៉ាស៊ីន​ដែល​មាន​ស៊ី​ឡាំង​ចំនួន ៦ ហើយ​មាន​ផ្ទៃ​រាបស្មើ។ ជាង​នេះ​ទៅ​ទៀត​វា​មាន​ចំណុះ​ ២,៧ លីត្រ គួប​ផ្សំ​នឹង​កម្លាំង​ ២៧៥ សេស (២០២ គីឡូវ៉ាត់)។

ម្យ៉ាង​ទៀត​វា​បង្កើត​ល្បឿន​ពី ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​ ១ ម៉ោង​ ត្រឹម​តែ​រយៈ​ពេល​ ៥,៦ វិនាទី​​ប៉ុណ្ណោះ ហើយ​ក៏​អាច​លោត​ដល់​ល្បឿន​លឿន​បំផុត​គឺ ២៦៤ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង​ផង​ដែរ។ លើស​ពី​នេះ​ទៀត Cayman បាន​ប្រើ​ប្រាស់​ឥន្ធនៈ​នៃ NEDC របស់​រថយន្ត​នេះ​គឺ ៧,៩ លីត្រ ក្នុង​ ១០០ គីឡូម៉ែត្រ​ដោយ​អាច​សង្កេត​មើល​ទៅ​លើ​ប្រអប់​លេខ PDK។  ថយន្ត Porsche ដែល​នាំ​ចូល​មក​កម្ពុជា​ត្រូវ​បាន​ផលិត​ឡើង ដើម្បីសម្របទៅនឹងស្ថានភាពទីផ្សារ អាកាសធាតុ គុណ​ភាព​ប្រេង​ឥន្ធនៈ និង​ស្ថានភាពផ្លូវជាដើម។ លើស​ពី​នេះ​ទៀតរថយន្ត Porsche ផ្ដល់ការធានាពីរោងចក្ររយៈពេល២ឆ្នាំ ដោយ​មិន​កណត់ចម្ងាយដែលបានជិះឡើយ។ គ្រប់​រថយន្ត Porsche ទាំងអស់ដែលនាំចូលមកកម្ពុជា ត្រូវ​បាន​ផលិត​នៅ​ប្រទេស​អាល្លឺម៉ង់​ ដោយ Porsche AG និង​ត្រូវ​បាន​បញ្ជា​ទិញ ដោយផ្ទាល់នៅរោងចក្រ Porsche នៅប្រទេសអាល្លឺម៉ង់។

សម្រាប់​សម្រាប់​លក់​លើ​ទីផ្សារ​ប្រហែល ១១.៦៣០១ ដុល្លារ។

ប្រិយមិត្ត​អាច​ទាក់ទង​មជ្ឍមណ្ឌល ​Porsche នៅ​ភ្នំពេញ​ផ្ទាល់ ស្ថិត​តាម​បណ្តោយ​មហាវិថីសហព័ន្ធរុស្សី ទល់​មុខ​ព្រលាន​យន្ត​ភ្នំពេញ​។ ឬ​លេខ​ទូរសព្ទ +៨៥៥ ៩៧២៣២៣៩៤៩

ដោយ៖ ហុង

 

  • Cayman មក​ដល់​ខ្មែរ​ហើយ​តម្លៃជាង​ ១១ ម៉ឺន​ដុល្លារ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: